លោកXi Jinping អញ្ជើញ ចូលរួមកិច្ចប្រជុំ ថ្នាក់ដឹកនាំសកល ស្តីពីស្ត្រីនិងថ្លែង សុន្ទរកថាគន្លឹះ

ព្រឹកថ្ងៃទី១៣ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួម ពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំសកល ស្តីពីស្ត្រីដែលប្រារព្ធធ្វើនៅក្រុងប៉េកាំង និងថ្លែងសុន្ទរកថា គន្លឹះក្រោមចំណងជើងថា «ផ្សព្វផ្សាយស្មារតីនៃកិច្ចប្រជុំស្ត្រីពិភពលោកក្រុងប៉េកាំង ពន្លឿនដំណើរការថ្មី នៃការអភិវឌ្ឍដោយ គ្រប់ជ្រុងជ្រោយរបស់ស្ត្រី»។

លោកXi Jinpingបានលើកឡើងថា សម្លឹងមើលទៅអនាគត យើងត្រូវរំលឹកឡើងវិញនូវគោលបំណងដើមនៃកិច្ចប្រជុំស្ត្រីពិភពលោកទីក្រុងប៉េកាំង ប្រមូលផ្តុំគំនិត ឯកភាពរួមកាន់តែទូលំទូលាយ និងត្រួសត្រាយផ្លូវកាន់តែធំទូលាយ និង ធ្វើប្រតិបត្តិការ ឱ្យកាន់តែជាក់ស្តែង សម្រាប់ពន្លឿន ដំណើរការថ្មីនៃការអភិវឌ្ឍ ដោយគ្រប់ជ្រុងជ្រោយរបស់ស្ត្រី ។
លោកបានលើកសំណើរ ៤ចំណុច ៖
ទី១ រួមគ្នាបង្កបរិយាកាសដ៏ល្អប្រសើរ ដែលមានអំណោយផល ដល់ការអភិវឌ្ឍរបស់ស្ត្រី ។
ទី២ រួមគ្នាបណ្តុះបណ្តាលកម្លាំង ចលករដ៏រឹងមាំសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយគុណភាព នៃបុព្វហេតុស្ត្រី។
ទី៣ រួមគ្នាកសាងនិម្មាបនកម្មអភិបាលកិច្ច ដែលធានាសិទ្ធិនិងផលប្រយោជន៍របស់ស្ត្រី។
ទី៤ រួមគ្នាចារទំព័រថ្មីអំពីការជំរុញ កិច្ចសហប្រតិបត្តិការសកលរវាង៕
