ព័ត៌មានអន្តរជាតិ

លោក Lavrov ជឿជាក់ថាបញ្ហារបស់ជនប៉ាឡេស្ទីន នៅពុំទាន់ដោះស្រាយ នៅឡើយទេ

xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក Donald Trump សម្រាប់តំបន់ Gaza គឺជា រឿងល្អបំផុតនៅលើតុ នៅពេលនេះ ប៉ុន្តែវាមិនបានដោះស្រាយទាំងស្រុង នូវជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីននោះទេ។

ក្រុមហាម៉ាស់បានដោះលែង ចំណាប់ខ្មាំងទាំង២០នាក់ ដែលនៅរស់រានមានជីវិត ត្រូវបានចាប់ខ្លួន ដោយក្រុមនេះ ក្នុងអំឡុងពេលការលុកលុយ ចូលអ៊ីស្រាអែល កាលពីពីរឆ្នាំមុន ហើយទីក្រុងយេរូសាឡឹម ខាងលិចបានចាប់ផ្តើម ដោះលែងអ្នកទោសប៉ាឡេស្ទីន ចំនួន២០០០ នាក់ ដែលជាផ្នែកមួយ នៃផែនទីបង្ហាញផ្លូវ ចំនួន២០របស់លោក Trump ដើម្បីបញ្ចប់សង្រ្គាមហ្គាហ្សា ។

និយាយអំពីផែនការ របស់លោក Trump ជាមួយប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់កាលពីថ្ងៃចន្ទ លោក Lavrov បាននិយាយថា រុស្ស៊ីបានវាយតម្លៃម្តង ហើយម្តងទៀតថា ជារឿងល្អបំផុត នៅលើតុចរចានៅពេលនេះ។

លោកបាននិយាយថា វាចាំបាច់ណាស់ក្នុងការបញ្ឈប់ ការបង្ហូរឈាមឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន និងដោះស្រាយបញ្ហាមនុស្សធម៌ ដ៏ធ្ងន់ធ្ងរនៅហ្គាហ្សា ។ ទោះ​ជា​យ៉ាង​ណា លោក​រដ្ឋ​មន្ត្រី​ បាន​កត់​សម្គាល់​ថា ៖ ពិត​ណាស់ បញ្ហា​ប៉ាឡេស្ទីន​មិន ​ត្រូវ​បាន​ដោះ​ស្រាយ ​ដោយ​បញ្ហា​នេះ​នៅឡើយទេ ។

លោក​បាន​សង្កត់​ធ្ងន់​ថា ផែនការ​របស់​លោក Trump ផ្តោត​ជា​សំខាន់​ទៅ​លើ​ស្ថានភាព​នៅ​តំបន់ Gaza ខណៈ​ដែល​គ្រាន់តែ​និយាយ​អំពី​ស្ថានភាព​រដ្ឋ​ប៉ាឡេស្ទីន​ ក្នុង​លក្ខខណ្ឌ​ទូទៅ​បំផុត ។ សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល​ជា​ប្រទេស​ពីរ​ក្នុង​ចំណោម​ប្រទេស​ទាំង​ដប់ ​ដែល​បាន​បដិសេធ​ យ៉ាង​ដាច់​អហង្ការ​ នូវ​ដំណោះស្រាយ​រដ្ឋ​ពីរ​នៅ​ ក្នុង​កិច្ច​ប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ខែ​មុន​ ។ ផ្សេងទៀតរួមមានTonga, Palau, Nauru និង Micronesia៕

ប្រែសម្រួល៖ស៊ុនលី

To Top