Covid-19

អង់គ្លេស មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនលើស៣ម៉ឺននាក់ ខណៈអាល្លឺម៉ង់ បន្ធូរបន្ថយស្ថានភាពតាមព្រំដែន

ឡុងដ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា អង់គ្លេស ប្រឈមមុខនឹង”ការកើនឡើងជាថ្មី” ខណៈអ្នកស្លាប់ដោយជំងឺកូវីដ១៩ កើនលើសពី៣៣.០០០នាក់ ហើយអ៊ីតាលី មានអ្នកស្លាប់ដល់ទៅ៣១.១០៦នាក់ ។ ចំណែក អាល្លឺម៉ង់ នឹងបន្ធូរបន្ថយ ការត្រួតពិនិត្យតាមព្រំដែន ។

លោក Rishi Sunak សេនាបតីអង់គ្លេស បានព្រមានកាលពីថ្ងៃពុធថា ចក្រភពអង់គ្លេស ប្រឈមមុខនឹង “ការកើនឡើងជាថ្មី” បន្ទាប់ពីតួលេខផ្លូវការ បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេស បានធ្លាក់ចុះ២ភាគរយ គិតត្រឹមត្រីមាសទី១ឆ្នាំនេះ ។

លោក Sunak បានប្រាប់ដល់សារព័ត៌មាន Sky News កាលពីថ្ងៃពុធថា “តាមលក្ខណៈបច្ចេកទេសងើបឡើង គឺបានកំណត់ យ៉ាងច្បាស់លាស់ ខណៈត្រីមាសទី២ នៃផលវិជ្ជមានរបស់ជីឌីភី ហើយឥឡូវនេះ ថយចុះមួយដងហើយ ដែលឥឡូវនេះវាទំនង ជាអាចនិយាយបានថា អង់គ្លេស កំពុងប្រឈមមុខនឹងការងើបឡើងវិញ នៅពេលនេះ និងឆ្នាំនេះ” ។

ទិន្នន័យបានប្រកាស ឲ្យដោយការិយាល័យស្ថិតិជាតិ (ONS)បានឲ្យដឹងថា ជីឌីភី របស់អង់គ្លេស ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះ២ភាគរយ នៅក្នុងត្រីមាសទី១ ឆ្នំា២០២០ ធៀបនឹង៣ខែមុនក្នុងឆ្នាំ២០១៩ ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top