ព័ត៌មានអន្តរជាតិ

​ លោក ដូណាល់​ ត្រាំ​ បញ្ជាក់ថា​ ពន្ធលេីសារធាតុ​ fentanyl របស់ប្រទេសចិន ទំនងជាត្រូវបានបន្ទាប

តូក្យូ៖​ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានឧ្យដឹងថា លោកទំនងជានឹងកាត់បន្ថយពន្ធរបស់រដ្ឋបាលលោកចំនួន ២០ភាគរយដែលដាក់លើទំនិញចិន លើសារធាតុ​ fentanyl ហើយរំពឹងថា​ នឹងមាន “លទ្ធផលល្អណាស់” នៅក្នុងកិច្ចប្រជុំរបស់លោក ជាមួយប្រធានាធិបតីចិន លោក ស៊ី​ ជីនពីង​នៅចុងសប្តាហ៍នេះ។

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ក្នុងដំណើរពីទីក្រុងតូក្យូទៅកាន់ទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង លោក ដូណាល់​ ត្រាំ បានេីកឡេីងថា លោកឥឡូវនេះចង់ផ្តោតលើប្រទេសចិន ប៉ុន្តែសង្ឃឹមថានឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម​ ជុងអ៊ុន “នៅចំណុចណាមួយក្នុងពេលអនាគតដ៏ខ្លីខាងមុខ”។

ដោយហៅដំណើរ ទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសម៉ាឡេស៊ី និងជប៉ុនថា “ពិតជាអស្ចារ្យណាស់” លោកបានពណ៌នា អំពីនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុនលោកស្រី​ Sanae Takaichi ថាជា “ស្ត្រីដ៏អស្ចារ្យ” ដែល “មុតស្រួច ឆ្លាតណាស់ និងស្វាហាប់ណាស់”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top