ព័ត៌មានអន្តរជាតិ

​ ក្រុមហាម៉ាស់​ ពន្យារពេលការប្រគល់ សាកសពចំណាប់ខ្មាំង ខណៈអ៊ីស្រាអែល ​បញ្ជាឱ្យវាយប្រហារភ្លាមៗ និងខ្លាំងក្លា​ នៅតំបន់ហ្គាហ្សា

ហ្គាហ្សា៖​ កងពលតូច Al-Qassam ដែលជាក្រុមប្រដាប់អាវុធ របស់ក្រុមហាម៉ាស់​ បានឧ្យដឹងថា ខ្លួនបានពន្យារពេលការប្រគល់សាកសព ចំណាប់ខ្មាំងអ៊ីស្រាអែលម្នាក់ ដោយចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្ត “ការរំលោភ” លើកិច្ចព្រមព្រៀងឈប់បាញ់។

ប្រភពបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានមួយថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បានរកឃើញសាកសពមុននេះក្នុងថ្ងៃនោះ ក្នុងអំឡុងពេលប្រតិបត្តិការ ស្វែងរកនៅខាងក្នុងផ្លូវរូងក្រោមដីមួយ នៅភាគខាងត្បូងតំបន់ហ្គាហ្សា។

ក្រុមនេះបានព្រមានថា ការកើនឡើងណាមួយរបស់អ៊ីស្រាអែលនឹង “រារាំងប្រតិបត្តិការស្វែងរក និងជីកកកាយជាបន្តបន្ទាប់ដើម្បីយកសាកសព”​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍របស់ហាម៉ាស់​ បានកើតឡើងភ្លាមៗ បន្ទាប់ពីការប្រកាសរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ថា លោកបានណែនាំយោធាឱ្យធ្វើការវាយប្រហារ “ភ្លាមៗ និងខ្លាំងក្លា” នៅតំបន់ហ្គាហ្សា បន្ទាប់ពីអ្វីដែលអ៊ីស្រាអែលបានឧ្យដឹងថា ជាការរំលោភលើបទឈប់បាញ់ដោយក្រុមហាម៉ាស់ ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top