ព័ត៌មានអន្តរជាតិ

លោក Trump គម្រាមប្រើប្រាស់សកម្មភាព យោធានៅក្នុងតំបន់អាហ្វ្រិក

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិកលោក Donald Trump បានបញ្ជាឱ្យក្រសួងសង្គ្រាម ក្នុងការរៀបចំសម្រាប់សកម្មភាពយោធា ដែលអាចកើតមាននៅ ក្នុងប្រទេសនេហ្សេរីយ៉ា ដោយចោទប្រកាន់ប្រទេសអាហ្វ្រិកខាងលិច មួយនេះថា បានអនុញ្ញាតឱ្យមានការសម្លាប់អ្នក កាន់សាសនាគ្រីស្តដោយពួកសកម្មប្រយុទ្ធអ៊ីស្លាម។

ប្រទេសនីហ្សេរីយ៉ា ដែលជាប្រទេសបំបែកគ្នា រវាងភាគខាងជើងដែលមានប្រជាជនម៉ូស្លីម និងភាគខាងត្បូងភាគច្រើនជាគ្រិស្តសាសនា ។ វាបានញាំញីដោយអំពើហិង្សាពីក្រុមជាច្រើនដូចជា Boko Haram ដែលទទួលខុសត្រូវចំពោះការសម្លាប់រង្គាល ការចាប់ជំរិត និងការទម្លាក់គ្រាប់បែកនៅទូទាំងប្រទេស។

ការវាយប្រហារដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងជម្លៀសមនុស្សជាងពីរលាននាក់ ចាប់តាំងពីប្រហែលឆ្នាំ២០០៩មក សំដៅលើទាំងគ្រិស្តបរិស័ទ និងមូស្លីមផងដែរ ។

ទោះបីជាជារឿយៗត្រូវបានគេមើលឃើញថា ជានិកាយក៏ដោយ អ្នកវិភាគបានលើកឡើងពីវិវាទដីធ្លី ការប្រកួតប្រជែងធនធាន និងភាពតានតឹងជនជាតិភាគតិចជាកត្តាជំរុញសំខាន់នៃអំពើហិង្សាទាំងនោះ។

នៅក្នុងការបង្ហោះតាមសង្គម Truth Social កាលពីថ្ងៃសៅរ៍ លោក Trump បានចោទប្រកាន់ រដ្ឋាភិបាលទីក្រុងAbuja ពីការបរាជ័យក្នុងការការពារពួកគ្រីស្ទាន ហើយបានព្រមានសហរដ្ឋអាមេរិកថា ៖ប្រហែលជាចូលទៅក្នុង ប្រទេសដ៏អាម៉ាស់បំផុត ដែលឥឡូវនេះ មានកាំភ្លើងបាញ់ ដើម្បីលុបបំបាត់ពួកភេរវករអ៊ីស្លាមទាំងស្រុង៕

ប្រែសម្រួល៖ស៊ុនលី

To Top