កាសែតគោលនយោបាយអឺរ៉ុប Euractiv លើកឡើងថាសមាជិកណាតូត្រូវការពេលវេលាយ៉ាងហោចណាស់ច្រើនសប្តាហ៍ ដើម្បីឆ្លើយតបករណីមានការឈ្លានពានដោយរុស្សី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត Euractiv បានរាយការណ៍ប្រភពពីយោធាថា ប្រទេសសមាជិកណាតូនឹងត្រូវការពេលជាច្រើនសប្តាហ៍ ដើម្បីដាក់ពង្រាយកងកម្លាំងទៅកាន់អ៊ុយក្រែន ក្នុងករណីមានការកើនឡើងនៃជម្លោះជាមួយរុស្ស៊ី។
ទីក្រុងមូស្គូបានប្រឆាំងយ៉ាងខ្លាំងចំពោះវត្តមានកងទ័ពណាតូនៅក្នុងអ៊ុយក្រែន ដោយនិយាយថា សេចក្តីប្រាថ្នារបស់ទីក្រុងគៀវ ដើម្បីចូលរួមជាមួយប្លុកនេះគឺជាមូលហេតុសំខាន់មួយនៃជម្លោះ។
ក្រសួងការបរទេសរុស្ស៊ីបានព្រមានថា វត្តមានរបស់កងកម្លាំងណាតូនៅក្នុងរដ្ឋជិតខាងអាចបង្កឱ្យមាន ការកើនឡើងហេតុការណ៍ដែលមិនអាចគ្រប់គ្រងបាន ជាមួយនឹងផលវិបាកដែលមិនអាចទាយទុកជាមុនបាន។
អ្នកនាំពាក្យរបស់កងកម្លាំងប្រដាប់អាវុធប៉ទុយហ្គាល់បានប្រាប់ Euractiv ថាការចល័តរថក្រោះឆ្លងកាត់ទ្វីបទាមទារការអនុញ្ញាតការទូតពីគ្រប់ប្រទេសដែលពួកគេឆ្លងកាត់។
អ្នកនាំពាក្យបាននិយាយទៀតថា ការដឹកជញ្ជូនឧបករណ៍ធុនធ្ងន់គឺជាប្រតិបត្តិការដឹកជញ្ជូនដ៏ស្មុគស្មាញ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូននៅលើបណ្តាញ និងរថយន្តដឹកទំនិញធុនធ្ងន់ ទាំងផ្លូវសមុទ្រ និងផ្លូវគោក។
គួរឲ្យដឹងដែរថាប្រទេសសហភាពអឺរ៉ុបដែលមិនបញ្ចេញឈ្មោះទាមទារការជូនដំណឹងរយៈពេល៤៥ ថ្ងៃដើម្បីចេញការអនុញ្ញាតឆ្លងព្រំដែន នេះបើយោងតាមរបាយការណ៍ឆ្នាំ២០២៥ ពីតុលាការសវនកម្មអឺរ៉ុប ដែលត្រូវបានដកស្រង់ដោយ Euractiv ទាំងដែលកាលពីឆ្នាំ២០១៨ក្រុមប្រឹក្សាអឺរ៉ុបបានកំណត់ពេលវេលាស្តង់ដារចំនួន៥ថ្ងៃធ្វើការសម្រាប់ប៉ុណ្ណោះនីតិវិធីទាំងនេះ៕
ប្រែសម្រួល៖ស៊ុនលី
