ព័ត៌មានអន្តរជាតិ

លោក​ ដូណាល់​ ត្រាំ​ តែងតាំង មេបញ្ជាការរង​ USFK ជាមេបញ្ជាការកងទ័ព អាកាសអាមេរិក ប៉ាស៊ីហ្វិក

វ៉ាស៊ីនតោន៖​ មន្ទីរបញ្ចកោណបានប្រកាសថា​ ប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ​ បានតែងតាំងមេបញ្ជាការរង នៃកងកម្លាំងសហរដ្ឋអាមេរិក ប្រចាំប្រទេសកូរ៉េ​ USFK ឱ្យធ្វើជាមេបញ្ជាការកងទ័ព អាកាសអាមេរិក ប៉ាស៊ីហ្វិក ដែលមានឋានៈឧត្តមសេនីយ៍ផ្កាយ៤។

ឧត្តមសេនីយឯក Kenneth S. Wilsbach ត្រូវបានតែងតាំងជានាយឧត្តមសេនីយ៍​ និងត្រូវបានតែងតាំង ជាមេបញ្ជាការកងទ័ពអាកាសប៉ាស៊ីហ្វិក ក៏ដូចជាមេបញ្ជាការ ផ្នែកអាកាសនៃបញ្ជាការដ្ឋានអាមេរិកឥណ្ឌូ – ប៉ាស៊ីហ្វិក​ នៅបញ្ជាការដ្ឋានរួមគ្នា Pearl Harbor-Hickam រដ្ឋហាវៃ។

ការប្រកាសនេះធ្វើឡើង បន្ទាប់ពីការតែងតាំង លោកឧត្តមសេនីយ៍ឯក Scott L. Pleus ជាមេបញ្ជាការរងកងទ័ពជើងទឹក សហរដ្ឋអាមេរិក ដោយមានឋានៈជាឧត្តមសេនីយ៍ឯក៕
ដោយ​ ឈូក​ បូរ៉ា

To Top