ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ពីពាក្យសន្យា ដល់ការអនុវត្តជាក់ស្តែង ៖ ផែនការចិន ជំរុញការបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក

ព្រឹកថ្ងៃទី១ ខែវិច្ឆិកា នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង លោក Xi Jinping ប្រធានរដ្ឋចិន បានប្រកាសថា ប្រទេសចិននឹងរៀបចំធ្វើកិច្ចប្រជុំ ក្រៅផ្លូវការលើកទី៣៣ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅទីក្រុង Shenzhen ខេត្ត Guangdong នៅខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះ ។ ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា ភាគីចិនរីករាយចាត់ទុក ប្រការនេះជាឱកាសមួយ ដើម្បីពួតដៃគ្នាកសាងសហគមន៍ វាសនារួមសម្រាប់អាស៊ី-ប៉ាស៊ីហ្វិកជាមួយបណ្តាភាគីពាក់ព័ន្ធនានា ក៏ដូចជាជំរុញកំណើន និងវិបុលភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។

ក្នុងឱកាសបើកធ្វើកិច្ចប្រជុំAPECនៅឆ្នាំនេះ ពិភពលោកកំពុងឆ្លងកាត់បម្រែបម្រួលថ្មីៗជាច្រើន។ កម្លាំងចលករខាងកំណើនសេដ្ឋកិច្ចពិភពលោក គឺ មិនគ្រប់គ្រាន់ទេ ឱនភាពអភិវឌ្ឍន៍សកល បានកើនឡើង ហើយបញ្ហាប្រឈម ដូចជាបម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ និងថាមពល ជាដើមកាន់តែខ្លាំងឡើងៗ ។ រលកសមុទ្រ កាន់តែធំនិងខ្យល់បក់កាន់តែខ្លាំង យើងត្រូវតែរួមគ្នាជម្នះលើ ឧបសគ្គរួមទូកតែមួយ ឱ្យបានកាន់តែខ្លាំង ។ ប្រធានរដ្ឋចិន លោក Xi Jinping បានថ្លែងសុន្ទរកថា ដ៏សំខាន់ពីរលើកនៅដំណាក់កាលទី១ និងទី២ នៃកិច្ចប្រជុំ APEC ព្រមទាំងបានថ្លែងសុន្ទរកថា ជាលាយលក្ខណ៍ អក្សរក្នុងកិច្ចប្រជុំ នាយកប្រតិបត្តិ នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីលើកឡើងសំណើ៥ ចំណុចជុំវិញការ កសាងសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក បែបបើកទូលាយដោយបានអំពាវនាវ អង្គភាពសេដ្ឋកិច្ចនៃអាស៊ី-ប៉ាស៊ីហ្វិកឱ្យបង្កើនការជំរុញដោយឌីជីថលនិងភាពវៃឆ្លាត ប្រកាន់ខ្ជាប់កាបូនទាប និងភាពបៃតង ក៏ដូចជាអនុវត្តជាក់ស្តែង នូវការផ្តល់ផលប្រយោជន៍ជាទូទៅ និងចែករំលែកជាមួយគ្នា ក្នុងន័យរួមចំណែកយ៉ាង លេចធ្លោដល់សកលលោក តាមរយៈកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក ដែលប្រកបដោយភាពរស់រវើកនិងភាពធន់កាន់តែខ្លាំង។

ប្រឈមមុខ នឹងការគាំពារ និយម ដែលកំពុងងើបឡើងវិញ តើអង្គភាពសេដ្ឋកិច្ច នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវលុបបំបាត់ ឧបសគ្គនិងប្រមូលផ្តុំ កម្លាំងកាយចិត្ត ដើម្បីត្រួសត្រាយនិម្មាបនកម្មសហប្រតិបត្តិការ តាមរបៀបណា ? “រួមគ្នាគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី” “រួមគ្នាបង្កបរិយាកាស សេដ្ឋកិច្ចបែបបើកទូលាយក្នុងតំបន់ ” “រួមគ្នាគាំពារស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់” “រួមគ្នាជំរុញពាណិជ្ជកម្មឌីជីថល និងបៃតង” “រួមគ្នាជំរុញការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាប័ន្ន” សំណើទាំង៥ ចំណុចរបស់ប្រធានរដ្ឋចិន លោក Xi Jinping បានបំពេញបន្ថែម នូវជំនឿចិត្ត និងកម្លាំងចលករសម្រាប់ជំរុញ កិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក ។ “បង្កើនការជំរុញដោយឌីជីថល និងភាពវៃឆ្លាត បង្កើតឧត្តមភាពថ្មីនៃការអភិវឌ្ឍប្រកបដោយការច្នៃប្រឌិតថ្មីនៃអាស៊ី-ប៉ាស៊ីហ្វិក” “ប្រកាន់ខ្ជាប់កាបូនទាបនិងភាពបៃតង បង្កើតជារូបមន្តថ្មី នៃការអភិវឌ្ឍ ជានិរន្តរភាព នៃអាស៊ី-ប៉ាស៊ីហ្វិក” “អនុវត្តជាក់ស្តែង នូវការផ្តល់ផល ប្រយោជន៍ជាទូទៅ និងចែករំលែកជាមួយគ្នា ដើម្បីបង្ហាញពីទិដ្ឋភាពថ្មី នៃការអភិវឌ្ឍប្រកប ដោយបរិយាប័ន្ននៃអាស៊ី-ប៉ាស៊ីហ្វិក” “ថ្មី”ទាំងបីនេះ គឺស្របទៅតាមនិន្នាការ អភិវឌ្ឍន៍ដែលប្រកប ដោយភាពច្នៃប្រឌិតថ្មី និងបៃតង និងគុណតម្លៃរួមដែលឆ្ពោះទៅរកការអភិវឌ្ឍនិងវឌ្ឍនភាពរួម វាមានអំណោយដល់ អង្គភាពសេដ្ឋកិច្ច នៃអាស៊ី-ប៉ាស៊ីហ្វិក ក្នុងការស្វែងរកសក្តានុពលថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក និងបង្កើនភាពធន់ នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។
ពីការអនុវត្តប្រកប ដោយមគុណភាពខ្ពស់ នូវ«កិច្ចព្រមព្រៀង ទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់(RCEP)» ដល់ការជំរុញយ៉ាងសកម្ម នូវការ ចូលរួមដំណើរនៃ «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក គ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាព» (CPTPP)និង «កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃ គូសេដ្ឋកិច្ចឌីជីថល» ពីការចុះហត្ថលេខាជាផ្លូវការលើពិធីសារ ស្តីពីការលើកកម្ពស់ កម្រិតតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន 3.0 ដល់ការជំរុញការរួមគ្នាកសាង គំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ប្រទេសចិនបានក្លាយជាកម្លាំង ដ៏សំខាន់ក្នុងការគាំពារពាណិជ្ជកម្ម សេរីនិងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ។

ស្របពេលដែលភាគីចិនទទួលសិទ្ធិ ធ្វើជាម្ចាស់ផ្ទះបន្តវេននៃកិច្ចប្រជុំ APEC ពិភពលោកបាននិងកំពុងផ្តោតក្រសែចក្ខុសំខាន់ទៅលើប្រទេសចិន។ យើងអាចរំពឹងថា ការណាត់ជួបគ្នានៅក្រុង Shenzhen ក្នុងឆ្នាំក្រោយនឹងជំរុញ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជំរុញឲ្យមានការ អភិវឌ្ឍនិងវិបុលភាពរួម ថែមមួយកម្រិតទៀត ហើយនឹងធ្វើជាសក្ខីភាពបង្ហាញថា ប្រទេសចិនបានផ្តល់កាលានុវត្តភាពថ្មី ជាបន្តបន្ទាប់ដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោក តាមរយៈការធ្វើទំនើបកម្ម តាមបែបផែនចិន៕

To Top