ព័ត៌មានអន្តរជាតិ

​ ប្រទេសប៉េរូ​ សម្រេចផ្តាច់ ទំនាក់ទំនងការទូត ជាមួយម៉ិកស៊ិក

លីម៉ា៖​ រដ្ឋាភិបាលប៉េរូបានសម្រេចចិត្តផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ិកស៊ិក នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសប៉េរូ លោក Hugo de Zela បានប្រាប់សន្និសីទសារព័ត៌មាន។

រដ្ឋមន្ត្រីរូបនេះបានឧ្យដឹងថា លោកស្រី Betssy Chavez អតីតនាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាល Pedro Castillo ដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ង ធ្វើរដ្ឋប្រហារបរាជ័យក្នុងខែធ្នូ ឆ្នាំ២០២២ កំពុងត្រូវបានផ្តល់សិទ្ធិជ្រកកោន នៅគេហដ្ឋានរបស់ស្ថានទូតម៉ិកស៊ិកប្រចាំទីក្រុងលីម៉ា។

លោកបានលេីកឡេីងថា “ដើម្បីឆ្លើយតបទៅនឹងទង្វើមិនរាក់ទាក់នេះ និងពិចារណាលើករណីម្តងហើយម្តងទៀត​ ដែលប្រធានាធិបតីបច្ចុប្បន្ន និងអតីតប្រធានាធិបតីនៃប្រទេសនោះ ម៉ិកស៊ិក​បានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសប៉េរូ រដ្ឋាភិបាលប៉េរូបានសម្រេចចិត្តគិតត្រឹមថ្ងៃនេះ ដើម្បីផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ិកស៊ិក”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top