រុស្ស៊ី បេីកការវាយប្រហារទៅលើឧស្សាហកម្មយោធា និងថាមពលអ៊ុយក្រែន
មូស្គូ៖ កងកម្លាំងយោធារុស្ស៊ី បានបើកការវាយប្រហារសម្របសម្រួលប្រឆាំងនឹងសហគ្រាសឧស្សាហកម្មយោធា និងទីតាំងឧស្ម័ន និងថាមពលរបស់អ៊ុយក្រែន នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។
ការវាយប្រហារបានចាប់ផ្តើមនៅយប់ថ្ងៃអាទិត្យ ហើយបន្តរហូតដល់ថ្ងៃចន្ទ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា ខ្លួនបានប្រើប្រាស់ “អាវុធរយៈចម្ងាយឆ្ងាយ ដែលមានភាពជាក់លាក់ខ្ពស់ រួមទាំងប្រព័ន្ធបាញ់ចេញពីដី និងអាកាសដូចជាមីស៊ីលបាលីស្ទិកល្បឿនលឿនជាងសំឡេង ‘Kinzhal’ និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ”។
ក្រសួងបានឧ្យដឹងថា “ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានយោធា និងមូលដ្ឋានជួសជុលសម្រាប់អាវុធ និងឧបករណ៍យោធារបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន” ក៏ត្រូវបានកំណត់គោលដៅនៅក្នុងការវាយប្រហារនេះផងដែរ។ ក្រសួងបានឧ្យដឹងថា គោលដៅទាំងអស់ ដែលត្រូវបានគ្រោងទុកត្រូវបានវាយប្រហារ។
លើសពីនេះ កងកម្លាំងការពារដែនអាកាសបានស្ទាក់ចាប់រ៉ុក្កែតមួយគ្រាប់ពីប្រព័ន្ធអាវុធ HIMARS ដែលផលិតនៅសហរដ្ឋអាមេរិក និងយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន 365 គ្រឿងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នេះបើយោងតាមក្រសួង៕
ប្រែសម្រួល ឈូក បូរ៉ា
