Covid-19

ក្នុងរយៈពេល២៤ម៉ោង រុស្ស៊ី មានអ្នកឆ្លង ជំងឺកូវីដ១៩ ដល់ទៅ ជាង១ម៉ឺននាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតប នឹងវីរុសកូរ៉ូណា របស់ប្រទេសរុស្សី បានប្រកាសឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី ត្រូវបានគេបញ្ជាក់ថា មានករណីថ្មី នៃអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១០.៥៩៨នាក់ ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើង ពី១១៣នាក់ដល់២.៤១៨នាក់ ទន្ទឹមនឹងនេះដែរ ពលរដ្ឋ ចំនួន៥៨.២២៦នាក់ នាពេលបច្ចុប្បន្ននេះ បានជាសះស្បើយពីជំងឺ ក្នុងនោះរាប់បញ្ចូល ទាំងអ្នកជាសះស្បើយ ចំនួន៤.៦៩៦នាក់ ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។

ម៉ូស្គូ ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរ ជាងគេរបស់ប្រទេសនេះ ដោយមានអ្នកឆ្លងជំងឺថ្មី ចំនួន៤.៧៤៨នាក់ ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ នាំឲ្យអ្នកឆ្លង ជំងឺសរុបដល់១៣៥.៤៦៤នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top