ក្រុមហ៊ុនទេសចរណ៍អង់គ្លេស Audley Travel ប្តេជ្ញានាំភ្ញៀវទេសចរ អង់គ្លេស មកទស្សនាកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត
ភ្នំពេញ៖ ក្រុមហ៊ុនទេសចរណ៍ដ៏ល្បី និងនាំមុខគេមួយ នៅអង់គ្លេស Audley Travel ដែលតែងតែនាំភ្ញៀវ ទេសចរអង់គ្លេស ជាច្រើនមកកម្ពុជា ប្តេជ្ញានាំភ្ញៀវទេសចរអង់គ្លេស មកទស្សនាកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត ។

នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស លោក រដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Rebecca Edwards នាយិកាទទួលបន្ទុកផលិតផលជាន់ខ្ពស់ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Audley Travel ជាក្រុមហ៊ុនទេសចរណ៍ដ៏ល្បីរបស់អង់គ្លេស ដែលតែងតែនាំភ្ញៀវទេសចរអង់គ្លេស ជាច្រើនមកទស្សនាកម្ពុជា បានសន្យាជំរុញការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា និង ចំណាត់ថ្នាក់ទីក្រុងសៀមរាប ជាទីក្រុងគោលដៅ ទេសចរណ៍ដ៏ល្អមួយ ប្រចាំឆ្នាំ២០២៥ ដោយ Lonely Planet ឱ្យកាន់តែទូលំទូលាយដល់ភ្ញៀវ ទេសចរអង់គ្លេស និងអន្តរជាតិ ។

ទន្ទឹមនឹងនោះដែរ លោករដ្ឋមន្រ្តី ក៏បានអញ្ជើញលោកស្រី និងសហការីមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗ ដើម្បីជ្រាបឱ្យកាន់តែច្បាស់ និងជួយ ផ្សព្វផ្សាយបន្ត ពីសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនអង់គ្លេស៕
ដោយ៖ ដារាត់| ដើមអម្ពិល



