អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃ ការផ្គត់ផ្គង់ និងដំឡើង Transfomer Constrol System (ETOS) ចំនួន 01 Set នៅអនុស្ថានីយអគ្គិសនីបាគង (GS SR2) និង Spare Parts (MR) ចំនួន 03 មុខ (កញ្ចប់លេខ១៤) សម្រាប់ប្រើប្រាស់ នៅតាមបណ្តាអនុស្ថានីយអគ្គិសនី ជូន នាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ២០២៥) (អាទិភាពទី១)
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ និងដំឡើង Transtomer Constrol System (ETOS) ចំនួន 01 Set នៅអនុស្ថានីយអគ្គិសនីបាគង (GS SR2) និង Spare Parts (MR) ចំនួន ០3 មុខ (កញ្ចប់លេខ១៤) សម្រាប់ប្រើប្រាស់ នៅតាមបណ្តាអនុស្ថានីយអគ្គិសនី ជូន នាយកដ្ឋាន បញ្ជូនអគ្គិសនី (ផែនការឆ្នាំ២០២៥) (អាទិភាពទី១) ។
អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន /សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ ។ ឯកសារដេញថ្លៃ មានដាក់លក់នៅអង្គភាព លទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន អាគារលេខ ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 652 357 និង Website: www.edc.com.kh) ។
ឯកសារដេញថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋាន ខាងលើវេលាម៉ោង ១៥:០០ ថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២៥ ។ ក្រុមហ៊ុន/សហគ្រាស ដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយ នូវឯកសារដេញថ្លៃ ដែលបាន ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃ បានតែមួយគត់ ។
ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារ ដេញថ្លៃ និងសាកសួរព័ត៌មានដែលទាក់ទងនឹងការដេញថ្លៃនេះ ៕

