ព័ត៌មានអន្តរជាតិ

​ ធនាគារកណ្តាលរុស្ស៊ី​ បានព្យាករណ៍ថាកំណើន ផលិត​ផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ី​ នឹងថយចុះមកត្រឹម ០,៤ ភាគរយ

មូស្គូ៖ កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីត្រូវបានប៉ាន់ប្រមាណថានឹងថយចុះមកត្រឹម ០,៤ ភាគរយក្នុងមួយឆ្នាំនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២៥ ដែលទាបជាងការព្យាករណ៍ពីមុន ១,៦ ភាគរយ នៅក្នុងខែកក្កដា នេះបើយោងតាមធនាគារកណ្តាលរបស់រុស្ស៊ី។

យោងតាមធនាគារកណ្តាល នៅក្នុងត្រីមាសទី ៤ អត្រាកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំត្រូវបានគេរំពឹងថានឹងស្ថិតនៅក្នុងចន្លោះពី -០,៥ ទៅ ០,៥ ភាគរយ ដោយសារតែកត្តាជាច្រើន។

ធនាគារកណ្តាលបានឧ្យដឹងថា សេដ្ឋកិច្ចត្រូវបានព្យាករថានឹងពង្រីកពី ០,៥ ទៅ ១ ភាគរយនៅឆ្នាំ ២០២៥ និង ០,៥ ទៅ ១,៥ ភាគរយនៅឆ្នាំ ២០២៦ ដែលគាំទ្រដោយកំណើនមធ្យម នៃតម្រូវការអ្នកប្រើប្រាស់ និងការវិនិយោគ។

ធនាគារកណ្តាល​បាន​ឲ្យ​ដឹង​ថា សកម្មភាព​វិនិយោគ​បាន​បន្ត​កើនឡើង​នៅ​ត្រីមាស​ទី​បី​នៃ​ឆ្នាំ២០២៥​ ទោះបីជា​មាន​ល្បឿន​មធ្យម​ជាង​បើ​ធៀប​នឹង​រយៈពេល​ពីរ​ឆ្នាំ​មុន​ក៏ដោយ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top