ព័ត៌មានអន្តរជាតិ

ប្រទេស​ចិន ​ដាក់​ឱ្យ​ប្រើប្រាស់​នាវាផ្ទុកយន្តហោះដំបូងគេ របស់ប្រទេសចិន ​ដែលបំពាក់ដោយប្រព័ន្ធអេឡិចត្រូម៉ា​ញ៉េទិច catapult​​ លោកXi Jinping អញ្ជើញ​ចូលរួមពិធីប្រគល់​ទង់ ​និង​ដាក់ឱ្យប្រើប្រាស់​ ​ព្រមទាំង​ឡើង​ត្រួតពិនិត្យ ការ​ងារ​នៅ​លើ​នាវា

ថ្ងៃទី​៥ ខែវិច្ឆិកា ពិធី​ប្រគល់​ទង់ ​និង​ដាក់​ឱ្យ​ប្រើប្រាប់ ​នៃ​នាវាផ្ទុកយន្តហោះដំបូងគេ របស់ប្រទេសចិន​ដែលបំពាក់ដោយប្រព័ន្ធ អេឡិចត្រូម៉ាញ៉េទិច catapult ​ជាឧបករណ៍ ដែលអាចឱ្យយន្តហោះបង្កើនល្បឿន ​មុនពេលហោះចេញពីនាវា​បាន​ប្រារព្ធធ្វើ​នៅ​កំពង់ផែ​យោធា​មួយ​នៅក្រុង​Sanya​ខេត្ត​Hainanប្រទេស​ចិន​។​លោក​Xi Jinpingអគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ ​ប្រធានរដ្ឋ​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​អញ្ជើញចូលរួម​ពិធី​ប្រគល់​ទង់និង​ដាក់​ឱ្យប្រើប្រាស់​​ ព្រមទាំង​ឡើង​ត្រួតពិនិត្យ​ការងារ​នៅ​លើ​នាវា ។

លោក​Xi ​Jinpingបានយកចិត្តទុកដាក់​ជាប់​រហូត​មក​ចំពោះការ​​កសាង​និងអភិវឌ្ឍន៍​នាវាផ្ទុកយន្តហោះ​របស់​ចិន​​។​បន្ទាប់​ពី​ពិធី​នេះ ​លោក​Xi Jinpingបានឡើង​លើ​នាវាផ្ទុក​យន្តហោះ​Fujian ដើម្បី​ស្តាប់របាយការណ៍​ស្តីពីការកសាងនិងអភិវឌ្ឍន៍​នាវាផ្ទុកយន្តហោះ​របស់ប្រទេសចិន​ ព្រមទាំងបានស្វែងយល់ពី​ស្ថានការណ៍​កសាង​សមត្ថភាព​ប្រយុទ្ធ​នៃប្រព័ន្ធនាវាផ្ទុកយន្តហោះ ​និងការកសាង​និង​ប្រើប្រាស់​ប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិច catapult។

បន្ទាប់មក ​លោក​Xi Jinpingបាន​ឡើង​ទៅ​ប៉ម​នាវាផ្ទុកយន្តហោះ​Fujian ដើម្បី​ស្វែងយល់ពី​ស្ថានការណ៍​បញ្ជាការ​និង​ប្រតិបត្តិការ​យន្តហោះ​ហោះឡើង និងចុះចត៕

To Top