ព័ត៌មានអន្តរជាតិ

១៣០ ឆ្នាំមុន  ពួកគេបានស្បថស្បែ ធ្វើពលិកម្មដោយមិនស្តាយស្រណោះ ក្នុងការការពាតៃវ៉ាន

ឃុំ  Wenfu  ស្រុក  Jiaoling  ខេត្តក្វាងទុង(  Guangdong)  គឺជាលំនៅដ្ឋានចាស់ របស់លោក  Qiu  Fengjia  ដែលជាកវីនិពន្ធស្នេហាជាតិ ដ៏ល្បីល្បាញរបស់ ចុងសម័យ រជ្ជកាលឆេង និង ជា អ្នក ដឹក នាំ ដ៏ សំខាន់ ក្នុងការតស៊ូប្រឆាំងនឹងការកាត់ផ្ដាច់ដោយបង្ខំ របស់ តៃវ៉ាន់  ។  ក្នុង ពេល ផ្ទុះ សង្គ្រាមចិន-ជប៉ុនកាល ពី ដើម ឆ្នាំ  ១៨៩៤    លោក  Qiu  Fengjia  ប៉ាន់ស្មានថា  តៃវ៉ាន់ នឹងជួបប្រទះ នឹងស្ថានភាពដ៏គ្រោះថ្នាក់  ហើយបាន ចំណាយទ្រព្យសម្បត្តិទាំងអស់ របស់ខ្លួន ដើម្បី បង្កើតឡើង នូវ កងកម្លាំងប្រដាប់អាវុធស្ម័គ្រ ចិត្ត  ។

ក្នុងអំឡុងពេលសង្រ្គាមចិន-ជប៉ុនដែលបានផ្ទុះឡើង ពី ខែមិថុនា ដល់ ខែតុលា  ឆ្នាំ ១៨ ៩៥  កងទ័ព ស្នេហា ជាតិ របស់ រជ្ជកាល ឆេង និង កងកម្លាំងប្រដាប់អាវុធស្ម័គ្រចិត្ត របស់ តៃ វ៉ាន់ បាន តស៊ូ ប្រយុទ្ធ យ៉ាង អង់អាចក្លាហាន។  នាយ ទាហាន និង ពលទាហាន របស់ កងទ័ព ឆេង ប្រហែល  ១៤០០០  នាក់បានពលីជីវិត  ហើយ កង កម្លាំងប្រដាប់ អាវុធស្ម័គ្រចិត្ត របស់ តៃ វ៉ាន់ ដ៏ ច្រើន រាប់ មិន អស់ បាន ពលីជីវិតដើម្បីការពារជាតិមាតុភូមិ របស់ ខ្លួន  ៕
 

To Top