កិច្ចប្រជុំស្តីពីការ បង្កើត យន្តការ “ដៃគូប្រព័ន្ធសារព័ត៌មាន សកលខាងត្បូង ” និងវេទិកាប្រព័ន្ធ ផ្សព្វផ្សាយ វីដេអូសកលលើកទី១៣ បើក ធ្វើ នៅក្រុង Xi’an
ថ្ងៃទី ៦ ខែវិច្ឆិកា កិច្ចប្រជុំស្តីពីការ បង្កើត យន្តការ “ដៃគូប្រព័ន្ធសារព័ត៌មាន សកលខាងត្បូង ” និង វេទិកាប្រព័ន្ធ ផ្សព្វផ្សាយ វីដេអូសកលលើកទី១៣ បាន បើក ធ្វ្ើ នៅក្រុង Xi’an ខេត្តShannxiប្រទេស ចិន ។ អ្នកទទួល ខុសត្រូវ នៃអង្គការអន្តរជាតិ និង ស្ថាប័ន សារព័ត៌មាន ដែល មកពី ប្រទេស និង តំបន់ ចំនួន ៤០ និង ភ្ញៀវកិត្តិយស មកពី ស្ថានទូតនៃប្រទេស ពាក់ព័ន្ធប្រចាំនៅ ប្រទេស ចិន សរុប ជាង ៣០០ រូប បាន ចូលរួម សកម្មភាព ព្រមទាំង ធ្វើ ជាសាក្សី ក្នុង ពិធី ប្រកាស សមិទ្ធផល កិច្ចសហប្រតិបត្តិការ ផ្នែក ប្រព័ន្ធផ្សព្វផ្សាយ។

ថ្លែង ក្នុង សុន្ទរកថា លោក ShenHaixiong អនុរដ្ឋមន្រ្តី ក្រសួង ឃោសនាការ នៃ មជ្ឈិម បក្ស កុម្មុយនីស្ត ចិន និង ជា អគ្គនាយកនៃអគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បាន លើកឡើងថា ពិភពលោក នាពេល បច្ចុប្បន្ន បាន ឈានចូល ដំណាក់កាល ផ្លាស់ប្តូរ ថ្មី ដែល ប្រកបដោយ រង្គោះរង្គើ ហេតុនេះ លោកXiJinping ប្រធានរដ្ឋ ចិន បានលើកឡើង “គំនិតផ្តួចផ្តើមអភិបាលកិច្ច សកល” ។គំនិតផ្តួចផ្តើម នេះ ផ្តោតសំខាន់ លើ តម្រូវការជាក់ស្តែង និង បន្ទាន់ បំផុត របស់ ប្រទេសសកលខាងត្បូង។យន្តការ “ដៃគូប្រព័ន្ធសារព័ត៌មានសកលខាងត្បូង” ដែល ផ្តួចផ្តើម ដោយ អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិម ចិន មាន គោលបំណង រួមគ្នាពិគ្រោះពិភាក្សា ពីទំនួល ខុសត្រូវ របស់ ប្រព័ន្ធផ្សព្វផ្សាយ ស្តីពី អភិបាលកិច្ច សកល ។ ឈរលើ មូលដ្ឋាននេះ យើងគួរតែ ប្រកាន់ ខ្ជាប់ ស្មារតី វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ធ្វើ កំណែទម្រង់ ផ្នែក បច្ចេកទេស កសាង ស្ពាន សន្ទនា និង ផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ ។ នៅ ក្នុង កិច្ចប្រជុំ ពេញអង្គលើកទី ៤ នៃ គណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយនីស្ត ចិន អាណត្តិទី ២០ លោក Xi Jinpingប្រធានរដ្ឋ ចិន បាន ដឹកនាំ ប្រទេស ចិន ក្នុង ការ គ្រោង ផែនការ គោល ផ្លូវ ថ្មី សម្រាប់ ការអភិវឌ្ឍ នាពេល ៥ ឆ្នាំ ខាងមុខ ។ ការធ្វើ ទំនើបកម្ម តាមបែប ផែនចិន ជាកាលានុវត្តភាព សំខាន់ សម្រាប់ ការអភិវឌ្ឍ នៃ ពិភពលោក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិម ចិន រីករាយ ធ្វើការ ជា មួយ ដៃគូ ប្រព័ន្ធសារព័ត៌មាន សកលខាងត្បូង ក្តាប់ជាប់ កាលានុវត្តភាព ប្រកៀកស្មា គ្នាឆ្ពោះ ទៅមុខ ដើម្បី រួមចំណែក ជា ប្រាជ្ញា និង កម្លាំងរបស់ ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ ការ ថែរក្សា សណ្តាប់ ធ្នាប់ ពិភពលោក ប្រកបដោយ យុត្តធម៌ បរិយាប័ន្ន និង ល្អប្រសើរ ៕
