ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ព្រះរាជដំណាក់២ ទីតាំង នៅភ្នំពេញ ទុកធ្វើជាសារមន្ទីរជាតិ និង ជាសម្បត្តិបេតិកភណ្ឌជាតិ
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្របរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជដំណាក់ចំនួន២ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីរៀបចំចាត់ចែង ធ្វើជាសារមន្ទីរជាតិ និងទុកជាសម្បត្តិបេតិកភណ្ឌជាតិ៕

