ព័ត៌មានអន្តរជាតិ

‎ក្រឡាប់រថយន្តដឹកភ្ញៀវ ទេសចរបរទេសជិត៤០នាក់ ពេលចុះពីភ្នំនៅភាគខាងជើង ប្រទេសថៃ របួសជាច្រើននាក់ និងរបួសធ្ងន់២នាក់

‎‎បរទេស: ឡានក្រុងទេសចរណ៍មួយគ្រឿង ដែលដឹកអ្នកទេសចរបរទេសចំនួន ៣៨ នាក់បានក្រឡាប់ពេលកំពុងចុះពីលើភ្នំឃុនតាន់ នៅភាគខាងជើងប្រទេសថៃ កាលពីយប់ថ្ងៃសៅរ៍ បណ្តាលឲ្យរបួសរណូករណែល រួមទាំងពីរនាក់រងរបួសធ្ងន់ធ្ងរ។ នេះបើយោងតាមការលើកឡើងរបស់ប៉ូលីស ។

‎យោងតាមសារព័ត៌មាន Khaosod ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ឡានក្រុងទេសចរណ៍ Sri Thawong ដែលធ្វើដំណើរពីឈៀងម៉ៃទៅបាងកក បានបាត់បង់ការគ្រប់គ្រងបន្ទាប់ពីមានបញ្ហាធ្លាយប្រេងនៅម៉ោងប្រហែល ៨:៤៥ យប់ នៅលើផ្លូវ ហាយវេឡាំប៉ាង-ឈៀងម៉ៃ ក្នុងសង្កាត់វៀងតាន់ ស្រុកហាងឆាត។

‎រថយន្តបានក្រឡាប់ទៅចំហៀង បិទផ្លូវទាំងអស់ដែលឆ្ពោះទៅទិសខាងត្បូង និងបណ្តាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

‎អ្នកដំណើរទាំងអស់ជាជនបរទេស ភាគច្រើនមកពីប្រទេសអារ៉ាប់។ អាជ្ញាធរបាននិយាយថា ពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង ១២ នាក់ផ្សេងទៀតបានរងរបួស។

‎ប្រែសម្រួល ណៃ តុលា

To Top