ព័ត៌មានអន្តរជាតិ

លោកXi Jinping ៖ គួរតែរៀនសូត្រ និងអនុវត្តអោយស៊ីជម្រៅ នូវស្មារតី នៃកិច្ចប្រជុំពេញ អង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០

ក្នុងអំឡុងពេល ចុះត្រួតពិនិត្យ​ការងារ ​នៅ​ខេត្ត Guangdong ​លោក​ Xi Jinping ​​អគ្គលេខាធិការ ​នៃគណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​ ​ប្រធានរដ្ឋចិន​ និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​លើកឡើងថា​ ​ខេត្តGuangdong​ជា​តំបន់ត្រួសត្រាយផ្លូវ ​តំបន់ជួរមុខគេ ​និងតំបន់ពិសោធន៍ នៃ​កំណែទម្រង់​ និង ការបើកចំហ ​​ចាំបាច់ត្រូវ​តែ​​រៀនសូត្រ​ ​ឃោសនា​ផ្សព្វផ្សាយ​ និង អនុវត្ត​អោយ​ស៊ីជម្រៅ​ នូវ​​ស្មារតី​ នៃកិច្ចប្រជុំពេញអង្គ លើកទី៤​ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី​២០​ ​ រៀបចំកំណត់​គោលដៅ ​ភារកិច្ច​ និង​វិធានការសម្រាប់៥​ឆ្នាំខាងមុខ ប្រកបដោយវិទ្យាសាស្រ្ត ​​​​ជំរុញ​ការអភិវឌ្ឍប្រកប ដោយ​គុណភាពខ្ពស់​តាមរយៈការធ្វើ​ឲ្យ​កំណែទម្រង់ ​និង​ការបើកចំហ​មានភាព​កាន់តែស៊ីជម្រៅ​ដោយ​គ្រប់ជ្រុងជ្រោយប្រកប ដោយភាពយូអង្វែង​ ​ខិតខំប្រឹងប្រែង​ដើម្បីជំរុញ​ការកសាងតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ​ជំរុញ​ការគ្រប់គ្រង​យ៉ាង​តឹង​រ៉ឹង​បក្ស​ដោយ​ភាពស៊ីជម្រៅ​ និង​​ទូលំទូលាយ ​ដើម្បី​សម្រេចបានលទ្ធផលថ្មី​ ជា​បន្តបន្ទាប់​ក្នុងការធ្វើទំនើបកម្ម ។

ពីថ្ងៃទី​៧ ដល់ថ្ងៃទី​៨ ខែវិច្ឆិកា ​លោក​Xi Jinping បាន​ចុះត្រួតពិនិត្យការងារ​ ជា​បន្តបន្ទាប់​នៅ​ក្រុង​Meizhou និង​ក្រុង​Guangzhou ។
ក្រូចថ្លុងមាស​គឺ ជាផលិតផល​កសិកម្ម​ពិសេស​ នៃទីក្រុងMeizhou។ ​លោក​Xi Jinping បាន​មកដល់​មូលដ្ឋានដាំដុះ​ក្រូចថ្លុងមាស​Nanfu ឃុំ​YanYang ដើម្បីត្រួតពិនិត្យ​ស្ថានភាព​ក្រូចថ្លុង និងផលិតផល​កែច្នៃ ផលិតផលវប្បធម៌​ច្នៃប្រឌិតថ្មី ។​ លោក​បាន​លើកឡើងថា​ ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ពិសេស​ក្នុង​ជនបទ​គឺ​ជាមូលដ្ឋាន​ដែល​ជំរុញការ​ស្តារ​និង​អភិវឌ្ឍន៍ជនបទ​ដោយ​គ្រប់ជ្រុងជ្រោយ​ ​គួរតែ​បង្កើន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ជំរុញ​ការ​រួមបញ្ចូលគ្នា​រវាង​កសិកម្ម​ និង​ទេសចរណ៍វប្បធម៌ ​​ពង្រីកខ្សែសង្វាក់​ឧស្សាហកម្មជាបន្តបន្ទាប់ ​និងបង្កើន​តម្លៃបន្ថែម ​ដើម្បី​បង្កើនប្រាក់ចំណូល​របស់​កសិករ ​អោយបានកាន់តែច្រើន៕

To Top