លោក Xi Jinping ជួបសន្ទនា ជាមួយលោកស្រី Kirsty Coventry ប្រធានគណៈកម្មាធិការអូឡាំពិក អន្តរជាតិ និងលោក Bach ប្រធានកិត្តិយសពេញមួយជីវិត
រសៀលថ្ងៃទី ៩ ខែវិច្ឆិកា លោកXi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនាជាមួយលោកស្រី Kirsty Coventry ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងលោក Bach ប្រធានកិត្តិយសពេញមួយជីវិត ដែលអញើ្ជញចូលរួម ពិធីបើកការប្រកួតកីឡាជាតិចិនលើកទី១៥ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Baiyun ក្រុង Guangzhou ប្រទេសចិន។
លោក Xi Jinping បានលើកឡើងថា ការប្រកួតកីឡាជាតិចិនជាការប្រកួតកីឡាចម្រុះ ដែលមានទ្រង់ទ្រាយធំបំផុតនិងកម្រិតខ្ពស់បំផុត របស់ប្រទេសចិន។ការប្រកួតកីឡាលើកនេះ ត្រូវរួមគ្នារៀបចំដោយតំបន់ទាំង៣ គឺ ក្វាងទុង ហុងកុងនិងម៉ាកាវ ។ មហាតំបន់ឈូងសមុទ្រក្វាងទុង ហុងកុងនិងម៉ាកាវជាតំបន់មួយក្នុងចំណោមតំបន់ ដែលមានកម្រិតបើកចំហខ្ពស់បំផុត និងមានសេដ្ឋកិច្ចយ៉ាងរស់រវើកបំផុត នៅក្នុងប្រទេសចិន ។
ការជំរុញការកសាងមហាតំបន់ឈូង សមុទ្រក្វាងទុង ហុងកុងនិងម៉ាកាវ គឺដើម្បីបង្កើតជាមូលដ្ឋានគាំទ្រយុទ្ធសាស្ត្រសម្រាប់និម្មាបនកម្មអភិវឌ្ឍន៍ថ្មីរបស់ប្រទេសចិន តំបន់គំរូនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងតំបន់ឈានមុខសម្រាប់ការធ្វើទំនើបកម្ម តាមបែបផែនចិន ជឿជាក់ថា ការប្រកួតកីឡាជាតិលើកនេះ មិនគ្រាន់តែអាចបញ្ជាក់ពីសមិទ្ធផលថ្មីៗ នៃការអភិវឌ្ឍកីឡារបស់ប្រទេសចិន ក្នុងយុគសម័យថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យ នៃការធ្វើទំនើបកម្មតាមបែបផែនចិន នៅក្នុងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវផងដែរ ។
ជាការឆ្លើយតប លោកស្រី Kirsty Coventry និងលោក Bach បានលើកឡើងថា ប្រទេសចិន អនុវត្តយ៉ាងសកម្មនូវស្មារតីអូឡាំពិក ហើយរួមចំណែកដ៏សំខាន់ ដល់ការអភិវឌ្ឍ នៃបុព្វហេតុអូឡាំពិកអន្តរជាតិ ជឿងជាក់ថា ការប្រកួតកីឡាជាតិចិនលើកនេះ នឹងជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ហើយមុខជានឹងជំរុញឱ្យបុព្វហេតុកីឡា របស់ប្រទេសចិន ទទួលបានការអភិវឌ្ឍថ្មីជាមិនខាន ៕
