ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ជួបសំណេះសំណាល ជាមួយតំណាងមកពីអង្គភាព កីឡានិងមជ្ឈដ្ឋានកីឡាជាតិឈានមុខ និងតំណាងបុគ្គលឈាន មុខទូទាំងប្រទេស

ក្នុងឱកាស ដែលការប្រកួតកីឡាជាតិចិនលើកទី ១៥ ជិតនឹងបើកធ្វើ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានជួបសំណេះសំណាល យ៉ាងស្និទ្ធស្នាល ជាមួយតំណាងមកពីអង្គភាព កីឡានិងមជ្ឈដ្ឋានកីឡាជាតិឈានមុខ និងតំណាងបុគ្គលឈាន មុខទូទាំងប្រទេសនៅក្រុង Guangzhou ប្រទេសចិននៅរសៀលថ្ងៃទី ៩ ខែកញ្ញា ។ លោកបានសម្តែង ការអបអរសាទរយ៉ាងកក់ក្តៅចំពោះពួកគេ និងលើកទឹកចិត្តពួកគេ ឱ្យខិតខំបង្កើតស្នាដៃល្អៗថែមទៀត ដើម្បីរួមចំណែកថ្មី ក្នុងការកសាង ប្រទេសខ្លាំងក្លា ខាងវិស័យកីឡា៕

To Top