លោក Xi Jinping អញ្ជើញទស្សនាពិព័រណ៍ស្តីពី “ការអភិរក្សមួយរយឆ្នាំ ៖ ពីក្រុងហាមឃាត់ដល់សារមន្ទីរវាំងចាស់”
ក្នុងឱកាសខួបទី ១០០នៃការបង្កើតសារមន្ទីរវាំងចាស់ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានធ្វើដំណើរទៅកាន់សារមន្ទីរវាំងចាស់ ដើម្បីទស្សនាពិព័រណ៍ស្តីពី “ការអភិរក្សមួយរយឆ្នាំ៖ ពីក្រុងហាមឃាត់ដល់សារមន្ទីរវាំងចាស់” ។

លោក Xi Jinping បានស្តាប់ការរៀបរាប់ ព្រមទាំងលើកឡើងថា សារមន្ទីរវាំងចាស់ បានបង្កប់នូវហ្សែនវប្បធម៌ របស់ប្រជាជាតិចិន ហើយក៏ជាសញ្ញាដ៏សំខាន់មួយ នៃអរិយធម៌ប្រជាជាតិចិនផងដែរ ។ ការអភិរក្សវាំងចាស់ឱ្យបានល្អ និងជំរុញវាំងចាស់ឱ្យដើរតួនាទីបានល្អ ជារឿងធំមួយ របស់ប្រទេសចិន ហើយក៏ជាបេសកកម្មដ៍មោទនភាព របស់បុគ្គលិកការងារ នៃសារមន្ទីរវាំងចាស់ផងដែរ ។ ឈរនៅទីចាប់ផ្តើមថ្មី សារមន្ទីរវាំងចាស់ត្រូវផ្សព្វផ្សាយ ប្រពៃណីដ៏ល្អផូរផង់ បង្កើនការអភិរក្សនិងជួសជុលវត្ថុបុរាណ ធ្វើឱ្យវាំងចាស់ក្លាយជាមូលដ្ឋានអប់រំអំពីស្នេហាជាតិ និងក្លាយជាបង្អួចដ៏សំខាន់ សម្រាប់ឱ្យពិភពលោកយល់ដឹងពីអរិយធម៌ចិន និងប្រជាជាតិចិន ។
លោក Li Shulei រដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងអ្នកទទួលខុសត្រូវនៃស្ថាប័នបក្សនិងរដ្ឋ និងស្ថាប័នពាក់ព័ន្ធជាដើម បានអមដំណើរទស្សនាពិព័រណ៍នេះ ៕
