វិមានក្រមឡាំងអះអាងថា ខ្លួននឹងមិនល្មើស នឹងបម្រាមធ្វើតេស្តនុយក្លេអ៊ែរឡើយ ប្រសិនបើអាមេរិក មិនទាន់ធ្វើសកម្មភាព នេះដូចគ្នា
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ីមិនមានចេតនារំលោភ លើកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀង អន្តរជាតិដែលហាមឃាត់ ការសាកល្បងនុយក្លេអ៊ែរនោះទេ ប៉ុន្តែនឹងបន្តការសាកល្បងឡើងវិញ ប្រសិនបើប្រទេសផ្សេងទៀត ហ៊ានអនុវត្តកិច្ចការងារនេះ ។
លោកPeskov កំពុងឆ្លើយតបទៅនឹងភាពចម្រូងចម្រាស ដែលបង្កឡើងដោយបទបញ្ជា របស់ប្រធានាធិបតីអាមេរិក Donald Trump កាលពីសប្តាហ៍មុន ដែលដឹកនាំមន្ទីរបញ្ចកោណ ឱ្យរៀបចំដើម្បីបន្តការសាកល្បងនុយក្លេអ៊ែរ ។ លោក Trump បានចោទប្រកាន់រុស្ស៊ី និងចិនថាបានធ្វើតេស្ត នុយក្លេអ៊ែរ ដោយសម្ងាត់ ដែលប្រទេសទាំងពីរបានច្រានចោល។
ក្រោយមកប្រធានាធិបតី Vladimir Putin បានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់រុស្ស៊ី ចំពោះសន្ធិសញ្ញាហាមឃាត់ ការសាកល្បង នុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ប៉ុន្តែបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិក ឬអ្នកផ្សេងទៀតបន្តការសាក ល្បងឡើងវិញ ទីក្រុងមូស្គូនឹងចាត់វិធានការសងសឹកសមស្រប ។
យ៉ាងណាក្តីបណ្តាបណ្តាញ សារព័ត៌មាននៅលោកខាងលិចមួយចំនួន បានបកស្រាយការលើកឡើងរបស់គាត់ខុសហើយថា វាគឺជាការបញ្ជាទិញ ដើម្បីត្រៀមធ្វើតេស្ត៕
ប្រែសម្រួល៖ស៊ុនលី
