សហរដ្ឋអាមេរិក សម្រេចចិត្តបន្ត ផ្អាកអនុវត្តទណ្ឌកម្ម ប្រឆាំងប្រទេស ស៊ីរីបន្ថែម រយៈពេលកន្លះឆ្នាំថែមទៀត
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អាមេរិកបានពន្យារការផ្អាកកញ្ចប់ ទណ្ឌកម្មយ៉ាងទូលំទូលាយលើប្រទេសស៊ីរីរយៈពេល ១៨០ ថ្ងៃទៀត ខណៈដែលលោកប្រធានាធិបតី Donald Trump បានជួបជាមួយប្រធានាធិបតីបណ្តោះអាសន្នស៊ីរី Ahmad al-Sharaa នៅសេតវិមានកាលពីថ្ងៃចន្ទ។
ទីក្រុងវ៉ាស៊ីនតោនបានប្រកាស ពីការសម្រេចចិត្តនេះ នៅក្នុងជំនួបរួមគ្នា ដោយក្រសួងរតនាគារ និងនាយកដ្ឋានរដ្ឋ និងពាណិជ្ជកម្ម ។ ឯកសារនេះបានរាយការរឹតបន្តឹង ដែលបានដកចេញ ពីប្រទេសស៊ីរី និងផ្តល់ការណែនាំសម្រាប់ក្រុមហ៊ុន ដែលកំពុងស្វែងរកការធ្វើអាជីវកម្មជាមួយរដ្ឋមជ្ឈិមបូព៌ាមួយនេះ។
យោងតាមការបញ្ជាក់ដោយរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Marco Rubio បានបញ្ជាក់ថាការពន្យារការ លើកលែងខែឧសភា ការព្យួរទណ្ឌកម្មក្រោមច្បាប់ការពារជនស៊ីវិល Caesar Syria ឆ្នាំ ២០១៩ក្នុង រយៈពេលប្រាំ៦ទៀត។
ច្បាប់នេះ បានដាក់កំហិតយ៉ាង ទូលំទូលាយលើបុគ្គល ក្រុមហ៊ុន និងស្ថាប័នដែលមានទំនាក់ទំនង ជាមួយអតីត ប្រធានាធិបតីស៊ីរី Bashar al-Assad ហើយបានរារាំងយ៉ាង មានប្រសិទ្ធភាព ចំពោះក្រុមហ៊ុនបរទេសណាមួយពីការ ចូលរួមក្នុងការកសាងប្រទេសឡើងវិញ ក្រោមការគំរាមកំហែង នៃទណ្ឌកម្មបន្ទាប់បន្សំ៕
ប្រែសម្រួល៖ស៊ុនលី
