អគ្គីភ័យលេបត្របាក់ផ្ទះមួយខ្នង ដោយសារឆ្លងចរន្តអគ្គិសនីក្នុងសង្កាត់ក្របីរៀល
ខេត្តសៀមរាប៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2025 មានអគ្គីភ័យមួយ បានឆាប់ចេះផ្ទះប្រជាពលរដ្ឋ ដែលរស់នៅ ភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងនិងខេត្តសៀមរាប។ ព័ត៌មានបឋមដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថាបណ្ដាមកពីការឆ្លងចរន្តអគ្គិសនី ទើបបណ្ដាលឲ្យផ្ទះមួយខ្នងនេះត្រូវបានឆេះរៀបដល់ដី ខណៈដែលមេឃកំពុងតែភ្លៀងនឹងខ្យល់លាយលំគ្នា។

ក្នុងករណីអគ្គីភ័យឆាបឆេះនេះក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តសៀមរាបក៏បានចេញទៅជួយអន្តរាគមន៍ពន្លត់ភ្លាមៗផងដែរ។



រាយការណ៍ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្អិល
