ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងចម្បាំង Su-30 របស់រុស្សីជួបឧប្បទេវហេតុ ធ្លាក់នៅក្បែរ ព្រំដែនហ្វាំងឡង់

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យន្តហោះចម្បាំង Su-30 មួយគ្រឿង បានធ្លាក់ក្នុងអំឡុង ពេលហោះហើរហ្វឹកហាត់នៅតំបន់ ដាច់ស្រយាលមួយនៅភាគពាយព្យ នៃប្រទេសរុស្ស៊ីកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់អ្នកបើក យន្តហោះទាំងពីរនាក់។

ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Karelia ដែលមានព្រំប្រទល់ ជាប់ប្រទេសហ្វាំងឡង់។ យោង​តាម​ក្រសួង បានឲ្យដឹងទៀតថាយន្តហោះ​នេះ​បាន​ហោះហើរ​ដោយ​មិន​មាន បំពាក់អាវុធ​អ្វី​ឡើយ ។

អភិបាលក្រុង Karelia លោក Artur Parfenchikov បាននិយាយថា អ្នកបើកយន្តហោះជាកម្មសិទ្ធិរបស់ កងវរសេនាធំអាកាសចរណ៍ឆ្មាំទី ១៥៩ ដែលមានមូលដ្ឋាននៅ Besovets ។

លោកParfenchikov បានសរសេរ នៅលើគណនេយ្យ Telegram៖ថាខ្ញុំសូមចូល រួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រ ចំពោះក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នក ដែលបានបាត់បង់ជីវិត។

គួរឲ្យដឹងដែរថាកាលពីខែមុន យន្តហោះចម្បាំង MiG-31 បានធ្លាក់អំឡុងពេល ចុះចតនៅតំបន់ Lipetsk ភាគអាគ្នេយ៍នៃទីក្រុងមូស្គូ។ អ្នកបើកយន្តហោះទាំងពីរនាក់ បានបណ្តេញចេញ ដោយសុវត្ថិភាពផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top