តួគីបើកប្រតិបត្តិការបង្ក្រាប ឧក្រិដ្ឋជននៅទូទាំង ប្រទេសចាប់ខ្លួន បាន១៣៨នាក់
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Ali Yerlikaya បាននិយាយថា អាជ្ញាធរ នៃប្រទេសតួកគីបានឃាត់ខ្លួនជនសង្ស័យចំនួន១៣៨នាក់ រួមទាំងមេខ្លោងបីនាក់ នៅក្នុងការបង្រ្កាបដ៏ធំលើឧក្រិដ្ឋកម្មរៀបចំ ជាអន្តរជាតិនៅទូទាំង២២ ខេត្តកាលពីថ្ងៃសុក្រ។
ប្រតិបត្តិការនេះមានឈ្មោះ ថា “Orkinos Bulut-2” បានកំណត់គោលដៅក្រុមឧក្រិដ្ឋជន អន្តរជាតិចំនួន៥ ដែលត្រូវបានចោទប្រកាន់ ពីបទបង្កើតបណ្តាញឧក្រិដ្ឋកម្ម ការជួញដូរគ្រឿងញៀន និងការលាងជម្រះទ្រព្យសម្បត្តិ ដែលទទួលបានតាមរយៈសកម្មភាពខុសច្បាប់ ដោយក្រុមសន្តិសុខធ្វើការ វាយឆ្មក់ក្នុងពេលដំណាលគ្នា នៅទីតាំងនានាដែលត្រូវ បានប្រើប្រាស់ដោយបណ្តាញនានា។
លោកបានបន្ថែមថា អ្នកដែលត្រូវបានឃុំខ្លួន ទាំងអស់គឺជាសមាជិក ជាន់ខ្ពស់នៃក្រុមទាំងអស់នោះ។
យោងតាមលោករដ្ឋមន្ត្រី ជនសង្ស័យទាំងនោះសុទ្ធ តែមានជាប់ពាក់ព័ន្ធ នឹងការជួញដូរគ្រឿងញៀន និងសារធាតុញៀន ១៨,១តោន ព្រមទាំងថ្នាំរំញោចចំនួន១,៣ លានគ្រាប់ ដែលរឹបអូសបាន នៅក្នុងប្រទេសតួគី និងនៅក្រៅប្រទេស៕
ប្រែសម្រួល៖ស៊ុនលី
