ព័ត៌មានអន្តរជាតិ

មេបញ្ជាការ កងទ័ពស៊ូដង់ អះអាងថា “គ្មានបទឈប់បាញ់” ជាមួយកងកម្លាំងប៉ារ៉ា យោធានោះទេ

ខាទុំ ៖​ មេបញ្ជាការកងទ័ពស៊ូដង់ លោក Abdel Fattah Al-Burhan បានឧ្យដឹងថា នឹង “គ្មានបទឈប់បាញ់ ឬសន្តិភាព” ជាមួយកងកម្លាំងគាំទ្រ រហ័សប៉ារ៉ាយោធា (RSF) នោះទេ​ ដោយសង្កត់ធ្ងន់ថា ប្រតិបត្តិការយោធានឹងបន្តរហូតដល់ “ការលុបបំបាត់ទាំងស្រុង នូវកងជីវពលឧទ្ទាម”។

លោក Al-Burhan ដែលក៏ជាប្រធានក្រុមប្រឹក្សា អធិបតេយ្យអន្តរកាលស៊ូដង់ បានធ្វើការកត់សម្គាល់នេះ ខណៈថ្លែងទៅកាន់ការជួបជុំ សាធារណៈនៅក្នុងតំបន់ Al-Sreiha នៃរដ្ឋ Gezira នៅកណ្តាលប្រទេសស៊ូដង់ នេះបើយោងតាមការិយាល័យ ប្រព័ន្ធផ្សព្វផ្សាយ របស់ក្រុមប្រឹក្សាអធិបតេយ្យ ។

លោកបានសង្កត់ធ្ងន់ថា ជម្លោះនឹងមិនត្រូវបានដោះស្រាយតាមរយៈកិច្ចព្រមព្រៀង ឬបទឈប់បាញ់នោះទេ ដោយសន្យាថា “ក្បួនដង្ហែនៅតែបន្តកម្ចាត់កងជីវពលភេរវករឧទ្ទាម”។

លោកក៏បានជំរុញឱ្យប្រជាជន ស៊ូដង់ទាំងអស់ចូលរួមក្នុងអ្វីដែលលោកហៅថា សមរភូមិនៃសេចក្តីថ្លៃថ្នូរ និងកិត្តិយសដោយអំពាវនាវ ឱ្យអ្នកណាដែលអាចកាន់អាវុធ​ ចូលរួមប្រយុទ្ធប្រឆាំងនឹងកងម្លាំង RSF៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top