ព័ត៌មានអន្តរជាតិ

អាមេរិកដាក់ទណ្ឌកម្ម លើក្រុមហ៊ុន​អ៊ុយក្រែន​ ចំនួន​ពីរ​ សម្រាប់​ការ​ផ្តល់​គ្រឿង បន្លាស់​សំខាន់ៗ របស់យន្តហោះ​ដ្រូន​ដល់​អ៊ីរ៉ង់

បរទេស៖ ក្រសួង​រតនាគារ​អាមេរិក ​បាន​និយាយ​ថា ខ្លួន​កំពុង​ដាក់​ក្នុង​បញ្ជី​ខ្មៅ ​ក្រុមហ៊ុន​អ៊ុយក្រែន​ចំនួន​ពីរ​សម្រាប់​ការ​ផ្តល់​គ្រឿងបន្លាស់​យន្តហោះ​ដ្រូន​សំខាន់ៗ ​ដល់​ក្រុមហ៊ុន​ផលិត UAV ដែល​គ្រប់គ្រង​ ដោយ​រដ្ឋ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

យោងតាមសារព័ត៌មាន RT ចេញ ផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ចំណាត់ការនេះបានធ្វើឡើង ជាផ្នែកនៃកញ្ចប់ ទណ្ឌកម្មកាន់តែទូលំទូលាយ ក្នុងគោលបំណងបង្អាក់ នូវអ្វីដែលទីភ្នាក់ងារនេះហៅថា “បណ្តាញមីស៊ីលឆ្លង ប្រទេស និងបណ្តាញផ្គត់ផ្គង់ UAV” របស់ទីក្រុងតេអេរ៉ង់។ វាបានកំណត់គោលដៅអង្គភាព និងបុគ្គលចំនួន ៣២ នៅក្នុងប្រទេសអ៊ីរ៉ង់ អារ៉ាប់រួម តួកគី ចិន ឥណ្ឌា អាល្លឺម៉ង់ និងអ៊ុយក្រែន។

រតនាគារជាតិអាមេរិក បានចោទប្រកាន់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅអ៊ុយក្រែន GK Imperativ និង Ekofera ថា ជាអ្នកនាំមុខសម្រាប់ភ្នាក់ងារលទ្ធកម្មអ៊ីរ៉ង់ដែលសម្របសម្រួលការផ្គត់ផ្គង់គ្រឿងបន្លាស់ដល់ក្រុមហ៊ុនឧស្សាហកម្មផលិតយន្តហោះអ៊ីរ៉ង់ (HESA) ។ HESA ត្រូវបានគេស្គាល់ថាជាអ្នករចនា និងអ្នកផលិតគ្រាប់រំសេវរយៈចម្ងាយឆ្ងាយ Shahed-131 និង Shahed-136។ វាស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកតាំងពីឆ្នាំ 2008 ។

យោងតាមក្រសួងរតនាគារអាមេរិកបានឱ្យដឹងថា គ្រឿងបរិក្ខារដែលត្រូវបាន ដឹកជញ្ជូនទៅកាន់ប្រទេស អ៊ីរ៉ង់តាមរយៈក្រុមហ៊ុនអ៊ុយក្រែនទាំងពីររួមមាន គ្រឿងបន្លាស់ ម៉ាស៊ីនភ្លើង សូចនាករឥរិយាបទ ឧបករណ៍ចាប់សញ្ញា និងផ្នែកផ្សេងទៀត នេះបើយោងតាមរតនាគារ។
ប្រែប្រួលៈ ណៃ តុលា

To Top