លោក Zelensky អះអាងថាអ៊ុយក្រែន នឹងនាំចូលហ្គាស ពីប្រទេសក្រិក
បរទេស៖ យោងតាមការចេញ ផ្សាយរបស់ RT លោក Vladimir Zelensky បានប្រកាសថា អ៊ុយក្រែនបានរៀបចំកិច្ច ព្រមព្រៀងមួយ ដើម្បីនាំចូលហ្គាសពីប្រទេសក្រិក ដើម្បីទូទាត់ការបាត់បង់ ផលិតកម្មក្នុងរដូវរងារ។
លោកប្រធានាធិបតី បានបញ្ជាក់ទៀតថា ៖ នេះនឹងក្លាយជាផ្លូវ ផ្គត់ផ្គង់ហ្គាស មួយផ្សេងទៀត ដើម្បីធានាសុវត្ថិភាព ជាអតិបរមាដល់ផ្លូវនាំចូលឧស្ម័ន របស់អ៊ុយក្រែនសម្រាប់រដូវរងារ។ យើងមានកិច្ចព្រមព្រៀង លើការផ្តល់ហិរញ្ញប្បទាន ដល់ការនាំចូល ហ្គាសរួចហើយ ហើយយើងនឹងបញ្ជាទិញ ជាមួយនឹងតម្រូវការ ជិត២ពាន់លានអឺរ៉ូ។
លោកZelensky ក៏បានអះអាងផងដែរថា ដៃគូអឺរ៉ុប របស់អ៊ុយក្រែន កំពុងផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងនេះ។
លោកបានកត់សម្គាល់ ជាពិសេសពីការគាំទ្ររបស់ប្រទេសន័រវេស ហើយបានលើកឡើងថាមាន ការងារសកម្មជាមួយដៃគូ អាមេរិកដើម្បីទទួលបាន មូលនិធិពេញលេញ ។
កាសែត Financial Times បានរាយការណ៍ កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរ ដើម្បីជំរុញថាមពលរុស្ស៊ី ចេញពីទីផ្សារសហភាពអឺរ៉ុប ហើយដាក់ទីតាំងខ្លួនឯង ដើម្បីបំពេញចន្លោះនេះ៕
ប្រែសម្រួល៖ស៊ុនលី
