ទស្សនាវដ្តី 《QIU SHI》 ចេញផ្សាយអត្ថបទ ដ៏សំខាន់ របស់ប្រធានរដ្ឋចិនលោក ស៊ី ជីនភីង ដែលមានចំណងជើងថា 《អភិវឌ្ឍកម្លាំងផលិតកម្ម គុណភាពថ្មី តាមលក្ខខណ្ឌក្នុងតំបន់ 》
ទស្សនាវដ្តី 《QIU SHI》 លេខទី២២ ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា នឹងចុះផ្សាយអត្ថបទដ៏សំខាន់របស់ លោក ស៊ី ជីនភីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន ដែលមានចំណងជើងថា 《អភិវឌ្ឍកម្លាំងផលិតកម្ម គណភាពថ្មី តាមលក្ខខណ្ឌក្នុងតំបន់ 》 ។ នេះជាសម្រង់ខ្លឹមសារ នៃបទអត្ថាធិប្បាយ ដ៏សំខាន់របស់លោក ស៊ី ជីនភីង ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ ខែមេសា ឆ្នាំ២០២៥ ។
អត្ថបទនេះ បានបញ្ជាក់ថា កម្លាំងផលិតកម្មគុណភាពថ្មី គឹជាទម្រង់កម្លាំង ផលិតកម្មឈានមុខ ដែលនវានុវត្តន៍ បានដើរតួនាទីសំខាន់ បម្រះខ្លួនចេញ ពីវិធីកំណើនសដ្ឋកិច្ច និងមាគាន៍អភិវឌ្ឍន៍ កម្លាំងផលិតកម្មជាប្រពៃណី និងប្រកបដោយ លក្ខណៈពិសេសដូចជា បច្ចេកវិទ្យាខ្ពស់ ប្រសិទ្ធភាពខ្ពស់ និងគុណភាពខ្ពស់ ។
អត្ថបទនេះបានលើកឡើងថា នវានុវត្តន៍បច្ចេកវិទ្យ និង នវានុវត្តន៍ឧស្សាហកម្ម គឺជាមាគាន៍ជាមូលដ្ឋាន សម្រាប់កាអភិវដ្ឍកម្លាំង ផលិតកម្មគុណភាពថ្មី ។ យើងត្រូវបង្កើតវេទិកា និងធ្វើឱ្យប្រសើរឡើងនូវរបបនិងប្រព័ន្ធ និងពង្រឹងតួនាទី របស់សហគ្រាសជាតួអង្គនវានុវត្តន៍សំខាន់ ដើម្បីធ្វើឱ្យខ្សែសង្វាក់ នវានុវត្តន៍និងខ្សែសង្វាក់ឧស្សាហកម្មតភ្ជាប់គ្នា ។
ជាចុងក្រោយ អត្ថបទនេះ បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេល“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំលើកទី១៥”នៃប្រទេសចិន ចាំបាច់ត្រូវតែដាក់ការអភិវឌ្ឍកម្លាំង ផលិតកម្មគុណភាពថ្មីតាមលក្ខខណ្ឌក្នុង តំបន់ក្នុងថានៈជាយុទ្ធសាស្ត្រ ដ៏កាន់តែលេចធ្លោ៕
