ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានអនុវត្តវិន័យចំពោះ ឧត្តម​សេនីយ៍ឯក ស៊ាង ធារិទ្ធ បន្ទាប់ពីប្រើប្រាស់ ពាក្យពេចន៍មិនសមរម្យ

ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ វិច្ឆិកា អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា «ក្រោយពីមានការផ្សព្វផ្សាយ តាមបណ្តាញសង្គម និងសារព័ត៌មាននានា ករណីលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ អំពីការប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យ លើមន្ត្រីក្រោមឱវាទ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យ នគរបាលជាតិកម្ពុជា ជាធរមាន»

To Top