ព័ត៌មានជាតិ

ជនសង្ស័យស្រីប្រុស១៣នាក់ ត្រូវចាប់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបករណីគ្រឿងញៀន ទ្រង់ទ្រាយធំនៅមណ្ឌលគិរី

មណ្ឌលគិរី ៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបញ្ជួនជនសង្ស័យ១៣នាក់ ទៅស្ថាប័ណតុលាការ ដើម្បីបន្តនិតិវិធី ក្រោយពេលចាប់ខ្លួន ជនសង្ស័យទាំងនោះ នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៥ ។

លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរង បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី អោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ ប៉ុស្តិ៍រដ្ឋបាលឃុំចុងផ្លាស់ ដោយប្រើយុទ្ធវិធីញុះញង់ និងឈានដល់ការចុះបង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ចំណុចតារាងបាល់ឈ្មោះឌឹម ឌឿន ។ ប្រតិបត្តការនេះ ក្រោមកិច្ចសម្របសម្រួលពី លោកស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង សាលាដំបូងខេត្តមណ្ឌលគិរីផងដែរ។

ក្រោយបញ្ចប់និតិវិធីសួរនាំនៅស្នងការដ្ឋានលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ បានបង្ហាញអត្តសញ្ញាណជនសង្ស័យទាំង១៣នាក់ ក្នុងនោះមាន

១ /ឈ្មោះ វុន ពន្លឺ  ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុក កែវសីមា ខេត្តមណ្ឌលគីរី។
២ /ឈ្មោះ នីម ប៉ោហួរ ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិពូទុង ឃុំ ចុងផ្លាស់ ស្រុក កែវសីមា ខេត្តមណ្ឌលគីរី។
៣ /ឈ្មោះ ភណ្ឌ័ លីន  ភេទ ស្រី  អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិពូទុង  ឃុំ ចុងផ្លាស់ ស្រុក កែវសីមា ខេត្តមណ្ឌលគីរី។
៤ /ឈ្មោះ អ៊ុត ដារ៉ា  ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុក កែវសីមា ខេត្តមណ្ឌលគិរី ។
៥ /ឈ្មោះ ពិន គា ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុក កែវសីមា ខេត្តមណ្ឌលគិរី ។
៦ /ឈ្មោះ ម៉ៅ ថុល ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិពូទុង ឃុំ ចុងផ្លាស់ ស្រុក កែវសីមា ខេត្តមណ្ឌលគិរី ។
៧ /ឈ្មោះ ចន ពន្លឺ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុក កែវសីមា ខេត្តមណ្ឌលគិរី។
៨ /ឈ្មោះ ឈឹម មិនា ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុក កែវសីមា ខេត្តមណ្ឌលគិរី។
៩ /ឈ្មោះ ឡាំ ប្រុស ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិពូទុង ឃុំ ចុងផ្លាស់ ស្រុក កែវសីមា ខេត្តមណ្ឌលគិរី។
១០ /ឈ្មោះ កេះ ចាន់រ៉ា ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិភ្នង មុខរបរ កម្មករ រស់នៅ ភូមិ ថ្មី ឃុំ សុខសាន្ត ស្រុក កោះញែក ខេត្តមណ្ឌលគិរី។
១១ /ឈ្មោះ ភ្យី រី ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិភ្នង មុខរបរ កសិករ រស់នៅ ភូមិពូងោ ឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
១២ /ឈ្មោះ សេម សម្បត្តិ ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិភ្នង មុខរបរ កម្មករ រស់នៅ ភូមិទួល ឃុំមេម៉ង ស្រុក កែវសីមា ខេត្តមណ្ឌលគិរី ។
១៣ /ឈ្មោះ ទ្រី ហុងគ្រី ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិពូងោ ឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រ លើជនសង្ស័យទាំង ១៣ នាក់ខាងលើ ជាលទ្ធផល វិជ្ជមាន(+) ចំនួន ១៣ នាក់គ្រឿងញៀនប្រភេទមេតំហ្វេតាមីន។

សមត្ថកិច្ចបានឆែកឆេរ និងចាប់យកមធ្យោបាយសម្ភារៈវត្ថុតាងរួមមាន ៖
១/ ក្រាមពណ៌សថ្លា គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់ (២កញ្ចប់ធំល្មម ,៣កញ្ចប់តូច) ទម្ងន់ ៤. ៤៤ ក្រាម (ថ្លឹងទាំងសំបកថង់)
២/ទូរស័ព្ទ ចំនួន ១២ គ្រឿង (ម៉ាកOPPO ចំនួន ០២ គ្រឿង ,ម៉ាក ViVo ចំនួន ០២គ្រឿង, ម៉ាក iphone ចំនួន ០២គ្រឿង ,ម៉ាក Tecno ចំនួន០២ គ្រឿង ,ម៉ាក Infinix ចំនួន ០២ គ្រឿង ,ម៉ាក mi ចំនួន ០១ គ្រឿង,ម៉ាក pova ចំនួន០១គ្រឿង ) ។
៣/ម៉ូតូ ចំនួន០៦គ្រឿង ( ម៉ាក  Waveចំនួន០៣គ្រឿង ,ម៉ាក Future ចំនួន០១ គ្រឿង  ,ម៉ាក exciter ចំនួន០១គ្រឿង,ម៉ាក hondaឌ្រីម អត់អាវ ចំនួន០១គ្រឿង ។
៤/ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១
៥/អាវុធកែច្នៃប្រើហ្គាស ចំនួន ០២ដើម
៦/គ្រប់ពិដាង ចំនួន ១៣៣ គ្រប់
៧/ដាវ ចំនួន ០១ ដើម
៨/ បារីអេឡិត្រូនិច(vape)ចំនួន០១
៩/ឧបករណ៍ និងថង់វេចខ្ជប់គ្រឿងញៀង មួយចំនួន៕

ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top