ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប រំពឹងថាសេដ្ឋកិច្ចរបស់ខ្លួន នឹងងើបឡើងវិញបន្តិច ក្នុងកម្រិតមធ្យម

បរទេស៖ យោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃបានឲ្យដឹងថា ការព្យាករណ៍សេដ្ឋកិច្ចរដូវស្លឹកឈើជ្រុះឆ្នាំ២០២៥នេះ ពីសំណាក់គណៈកម្មាការអឺរ៉ុបបង្ហាញថា ជំរុញដោយការកើនឡើងនៃការនាំចេញ នៅក្នុងការរំពឹងទុកនៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប (EU) គឺអាចរក្សាកំណើន ហើយវាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងក្នុងល្បឿនមធ្យមជាងការព្យាករណ៍។

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ គណៈកម្មការបាននិយាយថា ផលិតផលក្នុងស្រុកសរុប (GDP) របស់សហភាពអឺរ៉ុបត្រូវបានគេរំពឹងថានឹងកើនឡើង១,៤ភាគរយនៅឆ្នាំ២០២៥ ជាមួយនឹងតំបន់ចាយប្រាក់អឺរ៉ូកើនឡើង១,៣ ភាគរយ។ 

ដោយឡែកសម្រាប់កំណើននៅឆ្នាំ២០២៦ត្រូវបានគេព្យាករណ៍ថានឹងកើនឡើង១,៤ភាគរយសម្រាប់សហភាពអឺរ៉ុប និង១,២ ភាគរយសម្រាប់តំបន់ចាយប្រាក់អឺរ៉ូ ដែលទាំងពីរទាបជាងការព្យាករណ៍ដែលបានធ្វើឡើងនៅក្នុងខែឧសភា។

ក្នុងនោះផងដែរគេអាចមើលឃើញធាអតិផរណាក្នុងតំបន់អឺរ៉ូត្រូវបានគេព្យាករណ៍ថានឹងបន្ធូរបន្ថយមកត្រឹម២,១ភាគរយនៅឆ្នាំនេះពី២,៤ ភាគរយក្នុងឆ្នាំ២០២៤។ អតិផរណានៅទូទាំងសហភាពអឺរ៉ុបត្រូវបានគេមើលឃើញថាបានធ្លាក់ចុះពី២,៦ភាគរយក្នុងឆ្នាំ២០២៤ មកត្រឹម២,២ភាគរយនៅឆ្នាំ២០២៧ ដែលនៅសេសសល់ខ្ពស់ជាងអត្រានៃតំបន់អឺរ៉ូបន្តិច៕

ប្រែសម្រួល៖ស៊ុនលី

To Top