អគ្គីភ័យឆាបឆេះអគារជាង ១៧០ នៅក្នុងទីក្រុងឆ្នេរសមុទ្រ ភាគខាងត្បូង ប្រទេសជប៉ុន បាត់ខ្លួនមនុស្សម្នាក់
បរទេស៖ ទីភ្នាក់ងារពន្លត់អគ្គីភ័យ ជាតិរបស់ជប៉ុន បាននិយាយនៅថ្ងៃពុធថា ភ្លើងបានឆាបឆេះអគារច្រើនជាង ១៧០ នៅក្នុងទីក្រុងឆ្នេរសមុទ្រភាគខាងត្បូង ប្រទេសជប៉ុន ដោយបានឆេះពេញមួយយប់ ហើយនៅតែមិនទាន់រលត់ ទាំងស្រុងនៅឡើយ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកស្រុកប្រហែល ១៧៥ នាក់នៃសង្កាត់ Saganoseki នៃទីក្រុង Oita ចម្ងាយប្រហែល ៧៧០ គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងតូក្យូ បានភៀសខ្លួនទៅកាន់ជម្រកសង្គ្រោះបន្ទាន់ បន្ទាប់ពីភ្លើងបានឆាបឆេះឡើង នៅម៉ោងប្រហែល 5:40 ល្ងាច។
មនុស្សម្នាក់នៅតែបាត់ខ្លួន ខណៈមូលហេតុនៃអគ្គីភ័យ កំពុងស្ថិតក្រោមការស៊ើបអង្កេត ។ រូបភាពពីលើអាកាសពីអ្នកផ្សាយ ក្នុងស្រុកបានបង្ហាញពីផ្ទះដែលកាត់ ទៅជាគំនរបាក់បែក និងផ្សែងហុយចេញពីទីប្រជុំជនភ្នំ ដែលមើលពីលើកំពង់ផែនេសាទ ដ៏ល្បីសម្រាប់ត្រីស្បៃកាម៉ាក Seki-brand ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា អណ្តាតភ្លើង ក៏បានរាលដាល ដល់ជម្រាលព្រៃក្បែរនោះផងដែរ។ ចំណែកនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយ នៅក្នុងសារបង្ហោះនៅលើ X ថា ឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យ យោធាមួយគ្រឿង ត្រូវបានបញ្ជូនទៅតាមសំណើ របស់អភិបាលខេត្ត Oita៕
