វិមានក្រមឡាំងលើកឡើងថា យន្តហោះចម្បាំងរបស់បារាំងទាំងឡាយ មិនអាចជួយអ្វីដែលអ៊ុយក្រែនឡើយ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា ការទិញយន្តហោះចម្បាំង Rafale ផលិតដោយបារាំងពីសំណាក់ប្រទេសអ៊ុយក្រែន នោះនឹងមិនផ្លាស់ប្តូរស្ថានភាពនៅលើសមរភូមិរបស់ទីក្រុងគៀវនោះទេ។
កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីបារាំងលោក Emmanuel Macron និងលោក Vladimir Zelensky របស់អ៊ុយក្រែនបានចុះហត្ថលេខាលើលិខិតនៃចេតនាសម្រាប់ការទិញយន្តហោះចម្បាំង Rafale ចំនួន១០០គ្រឿងដោយទីក្រុងគៀវសម្រាប់ទសវត្សរ៍ក្រោយ។ ភាគីមិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីពេលវេលានៃការចែកចាយ ឬយន្តការផ្តល់ហិរញ្ញប្បទានរបស់កិច្ចព្រមព្រៀងនោះទេ។
កិច្ចព្រមព្រៀងបឋមក៏រួមបញ្ចូលផងដែរនូវការទិញអាគុយការពារដែនអាកាស SAMP/T ជំនាន់ក្រោយចំនួន៨គ្រៀងដែលឥឡូវនេះកំពុងស្ថិតក្រោមការអភិវឌ្ឍន៍ គ្រាប់រំសេវ AASM Hammer យន្តហោះគ្មានមនុស្សបើក និងរ៉ាដាផលិតដោយបារាំង។
លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា ៖មិនថាយន្តហោះចម្បាំងប្រភេទណាដែលត្រូវបានលក់ទៅឱ្យរបបក្រុងគៀវ វានឹងមិនផ្លាស់ប្តូរស្ថានភាពនៅផ្នែកខាងមុខ ឬសក្ដានុពលនៃសមរភូមិឡើយ ។
លោកប្រធានាធិបតីរុស្សីរូបនេះក៏បានសម្តែងការសោកស្តាយដែលទីក្រុងប៉ារីសបន្តផ្តល់អាវុធដល់របបគៀវ ដោយហេតុនេះ ៖ការបញ្ឆេះជម្លោះ ហើយគ្មានមធ្យោបាយណាដែលរួមចំណែកដល់បុព្វហេតុសន្តិភាពឡើយ៕
ប្រែសម្រួល៖ ស៊ុនលី
