សហរដ្ឋអាមេរិក គូសវាសដោយសំងាត់ ផែនការសន្តិភាពសម្រាប់អ៊ុយក្រែន ដោយមានធាតុផ្សំ ចូលតែពីភាគីរុស្សី
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT បានរាយការណ៍កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកកំពុងធ្វើការ ដោយសម្ងាត់លើសំណើថ្មីមួយ ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន។
មកដល់ពេលនេះសេចក្តី ព្រាងច្បាប់នេះ ត្រូវបានគេរាយការណ៍ថា ត្រូវបានរៀបចំឡើងនៅក្នុង ការពិគ្រោះយោបល់យ៉ាង ជិតស្និទ្ធជាមួយទីក្រុងមូស្គូ ហើយត្រូវបានបង្ហាញឲ្យឃើញទៅកាន់ទីក្រុងគៀវ និងអ្នកគាំទ្រអឺរ៉ុបរបស់ខ្លួនរួចហើយ។
យោងតាមប្រភពដដែលបានឲ្យដឹងដែរថា ឯកសារចំនួន២៨ចំណុច បានគូសលើគោលការណ៍ដែល ត្រូវបានពិភាក្សា ដោយប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅ Alaska ក្នុងខែសីហា ។
ក្រុមអ្នកចរចាជាន់ខ្ពស់របស់រុស្ស៊ី លោក Kirill Dmitriev បានប្រាប់ក្រុមអ្នកយកព័ត៌មាន ថាគាត់បានចំណាយពេលបីថ្ងៃ ដើម្បីពិនិត្យមើលគំនិតនេះ ជាមួយបេសកជនរបស់លោក Trump លោក Steve Witkoff ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចរបស់គាត់នៅចុងខែតុលានៅសហរដ្ឋអាមេរិក។
មន្ត្រីអាមេរិកម្នាក់ដែលដឹងពីបញ្ហានេះបានប្រាប់ថា ៖យើងគិតថាពេលវេលាគឺ ល្អសម្រាប់ផែនការនេះឥឡូវនេះ។ ប៉ុន្តែភាគីទាំងពីរត្រូវតែអនុវត្តជាក់ស្តែង និងប្រាកដនិយម។
ធ្វើអត្ថាធិប្បាយលើរបាយការណ៍ កាលពីថ្ងៃពុធ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រហូតមកដល់ពេលនេះ មិនមានអ្វីថ្មីទេ នៅក្នុងកិច្ចពិភាក្សា រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បើប្រៀបធៀបទៅនឹងអ្វី ដែលបាននិយាយនៅអាឡាស្កា៕
ប្រែសម្រួល៖ស៊ុនលី
