ព័ត៌មានអន្តរជាតិ

ប៉ូឡូញសម្រេចបិទ ទីតាំងអគ្គកុងស៊ុល ចុងក្រោយមួយ របស់រុស្សី ដែលកំពុងដំណើរ ការនៅភាគខាងជើង

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បាននិយាយកាលពីថ្ងៃពុធ ក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសប៉ូឡូញនឹងបិទស្ថាន កុងស៊ុលរុស្ស៊ីនៅទីក្រុង Gdansk ដែលជាស្ថានកុងស៊ុលរុស្ស៊ី ចុងក្រោយបង្អស់នៅក្នុងប្រទេស។

លោក Sikorski បាននិយាយថា ការបិទស្ថានកុងស៊ុល នៅភាគខាងជើងទីក្រុងប៉ូឡូញ មិនមែនជាការឆ្លើយតបទាំងស្រុង របស់ប៉ូឡូញចំពោះអ្វីដែលលោកហៅថា សកម្មភាពអរិភាព របស់រុស្ស៊ីនោះទេ។

លោកបាននិយាយថា ប្រទេសប៉ូឡូញ បានព្រមានក្រុងមូស្គូម្តងហើយម្តងទៀត ថា វត្តមានការទូត និងកុងស៊ុលរបស់ខ្លួននឹ ងត្រូវកាត់បន្ថយបន្ថែមទៀត ប្រសិនបើសកម្មភាព បែបនេះនៅតែបន្ត។

ទោះបីជាយ៉ាងណាក្តីស្ថានទូតរុស្ស៊ី ប្រចាំនៅក្នុងទីក្រុង Warsaw នឹងនៅតែបើកដំណើរការជាធម្មតា ។ លោក​បាន​បន្ថែម​ថា​៖​យើង​មិន​មាន​គម្រោង​ផ្តាច់​ ទំនាក់ទំនង​ការទូត​ ជាមួយ​រុស្ស៊ីទាំងស្រុងនោះ​ទេ​។

រំលឹកដែរថាហេតុការណ៍ផ្ទុះដែលបានកើតឡើង កាលពីចុងសប្តាហ៍មុននៅលើផ្លូវរថភ្លើងទីក្រុង Warsawទៅទីក្រុងLublin ត្រូវបានគេមើលឃើញថា ជាការបំផ្លិចបំផ្លាញដ៏អាក្រក់មួយ ។មេដឹកនាំប៉ូឡូញបានប្រាប់សភា កាលពីថ្ងៃអង្គារថា បុរសជនជាតិអ៊ុយក្រែន ពីរនាក់ ដែលដើរតួក្នុងនាមភ្នាក់ងារ ស៊ើបការណ៍សម្ងាត់រុស្ស៊ី ជាអ្នកទទួលខុសត្រូវចំពោះផែនការ វាយប្រហារលើកនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top