កម្ពុជា នឹងរៀបចំកម្មវិធីចីរភាព ពីបឹងទន្លេសាប សម្រាប់អនុវត្ត រយៈពេល ២៥ឆ្នាំ
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាត ឱ្យក្រសួងបរិស្ថាន រៀបចំកម្មវិធីចីរភាព នៃបឹងទន្លេសាប សម្រាប់អនុវត្តរយៈពេល ២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០។

កម្មវិធីនេះដោយផ្តោតលើសុខភាព នៃបឹងសាប ការការពារបរិស្ថានទប់ស្កាត់ការបំពុល ការបង្កើននូវជីវចម្រុះ និងបច្ឆាជាតិ និងការបង្កើនជីវភាពសហគមន៍មូលដ្ឋាន ដែលធនការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ ធ្វើឡើងនៅក្នុងពេលចូលរួមសន្និសីទ បណ្តាភាគីលើកទី៣០ នៅទីក្រុង ប៊ែឡឹម ប្រទេសប្រេស៊ីល នាដើមសប្តាហ៍នេះបាន ទទួលជួបជាមួយលោកស្រី Mathilde Laurans នាយករងប្រតិបត្តមូលនិធិសម្រាប់ ការឆ្លើយតបការបាត់បង់ និងការខូចខាត (Fund for Responding to Loss and Damage-FRLD)និងសហការី និងតំណាង GGGI ៕
