ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់​ កំពុងរៀបចំអាវុធរយៈចម្ងាយឆ្ងាយ សម្រាប់អ៊ុយក្រែន

ប៊ែរឡាំង៖​ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានឧ្យដឹងថា អាល្លឺម៉ង់កំពុងធ្វើការយ៉ាងសកម្ម​ ដើម្បីផ្តល់ជូនកងទ័ពអ៊ុយក្រែន នូវប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជា មួយនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson នៅទីក្រុងប៊ែរឡាំង លោក Merz បានឧ្យដឹងថា អាល្លឺម៉ង់ និងអ៊ុយក្រែន កំពុងជំរុញគម្រោងទាក់ទងនឹង “ការបាញ់ប្រហាររយៈចម្ងាយឆ្ងាយ”។

លោកបានលេីកឡេីងថា “យើងកំពុង ធ្វើអ្វីគ្រប់យ៉ាង​ ដែលយើងអាចធ្វើបាន​ ដើម្បីបំពាក់កងទ័ពអ៊ុយក្រែនជាមួយ នឹងប្រព័ន្ធអាវុធដែលមានចម្ងាយចាំបាច់” ដោយបដិសេធមិនផ្តល់ព័ត៌មាន លម្អិតបន្ថែម​ សម្រាប់ហេតុផលយុទ្ធសាស្ត្រ។

ការប្រកាសនេះបានកើតឡើង នៅពេលដែលលោក Merz និងលោក Kristersson បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ទ្វេភាគីលើសន្តិសុខ និងការពារជាតិ៕

To Top