រុស្ស៊ី អះអាងថា អ៊ុយក្រែន វាយប្រហារគោលដៅស៊ីវិល ដោយមីស៊ីលរបស់សហរដ្ឋអាមេរិក
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងថា យោធាអ៊ុយក្រែន បានវាយប្រហារទីតាំងស៊ីវិលនៅក្នុងទីក្រុង Voronezh ភាគខាងលិចនៃប្រទេសរុស្ស៊ី ដោយមីស៊ីលផលិតដោយសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ដែលត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងរុស្ស៊ី។
នៅម៉ោង ១៤ និង៣១ ម៉ោងនៅទីក្រុងមូស្គូ នៅថ្ងៃអង្គារ ទីក្រុងគៀវបានបើកការវាយប្រហារលើគោលដៅស៊ីវិលនៅទីក្រុង Voronezh ដែលជាទីក្រុងមួយនៅក្នុងជម្រៅទឹកដីរបស់រុស្ស៊ី ដោយប្រើមីស៊ីលយុទ្ធសាស្ត្រចំនួន ៤គ្រាប់របស់កងទ័ពផលិតដោយសហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។
ក្រសួងបានបន្ថែមថា អង្គភាពការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់គ្រាប់ផ្លោងអ៊ុយក្រែនទាំងអស់ដោយប្រើប្រព័ន្ធការពារដែនអាកាស S-400 និង Pantsir ដោយគ្មានរបាយការណ៍អំពីការស្លាប់ និងរបួសរបស់ជនស៊ីវិលនោះឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា
