ការលើកឡើង ដ៏ខុសឆ្គង របស់លោកស្រីSanae Takaichi ទាក់ទងនឹងតៃវ៉ាន់ បណ្តាលឱ្យមានការរិះគន់ និងព្រួយបារម្ភជាទូទៅ
ពេលកន្លងទៅថ្មីៗនេះ លោកស្រីSanae Takaichiនាយករដ្ឋមន្ត្រីជប៉ុន បានអះអាងយ៉ាងកម្រោលថា “ស្ថានភាពបន្ទាន់នៅតៃវ៉ាន់”ប្រហែលនឹងបង្កជា “វិបត្តិស្លាប់រស់របស់ជប៉ុន” ដែលជប៉ុនអាចអនុវត្តសិទិ្ធស្វ័យ ការពារជាសមូហភាព ជាការនិយាយបញ្ឆិតបញ្ឆៀង អំពីលទ្ធភាពជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ ដោយកម្លាំងអាវុធ ។ បើទោះបីជាមានការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លាម្តងហើយម្តងទៀត ពីប្រទេសចិនក៏ដោយ ក៏លោកស្រីនៅតែមិនស្ដាយក្រោយ ហើយក្នុងពេលចូលរួមការជជែកដេញ ដោលក្នុងរដ្ឋសភានៅតែទទូចថា ការលើកឡើងពាក់ព័ន្ធរបស់ខ្លួនសមស្របនឹងទស្សនៈរបស់រដ្ឋាភិបាលជប៉ុន ហើយលោកស្រីគ្មានបំណងដក ឬលុបចោលពាក្យសម្តីនេះទេ ។ ករណីនេះបានបណ្តាលឱ្យមានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ និងការរិះគន់យ៉ាងខ្លាំងក្លា ពីប្រទេសទាំងពីរចិននិងជប៉ុន ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។
សាធារណមតិបានលើកឡើងជាទូទៅថា ទង្វើរបស់លោកស្រីSanae Takaichi មិនត្រឹមតែមិនអើពើនឹងគោលការណ៍ចិនមួយប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យភាពតានតឹង ក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង គួរព្រួយបារម្ភផងដែរ ។
ការលើកឡើងដ៏ខុសឆ្គង របស់លោកស្រីSanae Takaichiក៏បានបណ្តាលឱ្យមានការចាប់អារម្មណ៍ និងព្រួយបារម្ភពីអ្នកលេង អ៊ីនធឺណិតនៅក្នុងប្រទេសដទៃទៀតផងដែរ ។ អ្នកលេងអ៊ីនធឺណិតម្នាក់ឈ្មោះ Nick Cruseបានបង្ហោះសារនៅលើវេទិកាXថា លោកស្រីSanae Takaichiគំរាមកំហែងថា នឹងធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសចិន ក្រោមលេសបញ្ហាតៃវ៉ាន់ វា” បានខុសនឹងបម្រាមមួយ ដែលសូម្បីតែនាយករដ្ឋមន្ត្រីជប៉ុន ស្តាំនិយមជ្រុលក៏មិនហ៊ានប៉ះពាល់” “វាហាក់ដូចជាងប់ងុល នឹងការជំរុញពិភពលោក ឱ្យឆ្ពោះទៅរកសង្គ្រាម”៕
