លោក Xi Jinping ផ្តល់អនុសាសន៍ណែ នាំសំខាន់ចំពោះការងារអភិបាលកិច្ចជាតិ ដោយច្បាប់ដោយគ្រប់ជ្រុងជ្រោយ នៃប្រទេសចិន
នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ ណែនាំសំខាន់ ចំពោះការងារអភិបាល កិច្ចជាតិដោយច្បាប់ ដោយគ្រប់ជ្រុងជ្រោយ នៃប្រទេសចិនថា តាំងពីសមាជបក្ស លើកទី ១៨ មក មជ្ឈិមបក្សបានដាក់បញ្ចូល ការជំរុញយ៉ាងខ្លាំងក្លា នូវការងារអភិបាលកិច្ចជាតិ ដោយច្បាប់ដោយគ្រប់ជ្រុងជ្រោយក្នុងរចនាសម្ព័ន្ធជាយុទ្ធសាស្ត្រនៃ”ភាពគ្រប់ជ្រុង ជ្រោយចំនួនបួន” និម្មាបនកម្មទូទៅស្តីពីការធ្វើអភិបាល កិច្ចជាតិដោយច្បាប់ដោយ គ្រប់ជ្រុងជ្រោយ នៃប្រទេសចិនត្រូវបានបង្កើតឡើងជាមូលដ្ឋាន ក៏ដូចជាប្រព័ន្ធសង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិន ដែលគ្រប់គ្រងដោយច្បាប់ត្រូវបានកែលម្អជាបន្តបន្ទាប់ ហើយផ្លូវសង្គមនិយមប្រកប ដោយលក្ខណៈពិសេសចិន ដែលគ្រប់គ្រងដោយច្បាប់នឹងកាន់តែធំទូលាយ ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ក្នុងដំណើរថ្មី ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវគំនិតអភិបាលកិច្ចជាតិដោយច្បាប់ នៃសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ត្រូវជំរុញដោយគ្រប់ជ្រុងជ្រោយនូវការតាក់តែងច្បាប់តាមបែបវិទ្យាសាស្រ្ត ការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ការជំរុញ ភាពយុត្តិធម៌នៃតុលាការ និងប្រជាជនគ្រប់រូបគោរពតាមច្បាប់ ដើម្បីផ្តល់ការធានាខាងផ្លូវច្បាប់ យ៉ាងរឹងមាំដល់ការជំរុញ ដោយគ្រប់ជ្រុងជ្រោយ នូវកិច្ចកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្ម តាមបែបផែនចិន ។
សូមបញ្ជាក់ថា កិច្ចប្រជុំមជ្ឈិមចិនស្តីពីការងារអភិបាលកិច្ចជាតិដោយច្បាប់ដោយគ្រប់ជ្រុងជ្រោយបានបើកធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ៕
