ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរបស់ CGTN ៖ ពួកស្តាំនិយមរបស់ជប៉ុនគឺជា “វិបត្តិស្លាប់រស់”

“វិបត្តិស្លាប់រស់” ៖ ខណៈពាក្យសម្តីដែលពួកស្តាំនិយម របស់ជប៉ុន ទម្លាប់ប្រើដើម្បីបំផុសការឈា្លនពានចំពោះបរទេស ត្រូវលើកឡើងដោយនាយករដ្ឋមន្ត្រីជប៉ុនថ្មី ភាពអន្ធការ នៃយោធានិយមជប៉ុនបានគ្របដណ្តប់សាធារណមតិអន្តរជាតិយ៉ាងឆាប់រហ័ស ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិត ទូទាំងពិភពលោកឱ្យដឹងថា ប្រជាជននៃប្រទេសនានា បានសម្គាល់ឃើញជាទូទៅថា ពាក្យសម្តីនិងទង្វើដ៏អាក្រក់របស់នាយករដ្ឋមន្ត្រីជប៉ុន មិនមែនជារឿងដោយឡែកនោះទេ តែគឺជាការបង្ហាញពីនិន្នាការងើបឡើងវិញជាបណ្តើរៗនៃយោធានិយមជប៉ុន ដែលយើងត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ។
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ ចំនួន៨៨,៥ភាគរយបានថ្លែងថា ប្រការនេះបានបង្ហាញពីសញ្ញាគ្រោះថ្នាក់ នៃការងើបឡើងវិញរបស់យោធានិយមជប៉ុន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០ភាគរយយល់ឃើញថា ជប៉ុនមានលទ្ធភាពដើរតាមផ្លូវយោធានិយមឡើងវិញដ៏គួរឱ្យព្រួយបារម្ភ ។
អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៣ភាគរយរិះគន់រដ្ឋាភិបាលជប៉ុន ដែលប្រាសចាកពីអ្វីដែលខ្លួនហៅថា “ប្រទេសសន្តិភាព” ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៩ភាគរយ បានព្រមានថា ប្រសិនបើជប៉ុនចាត់ទុកការវាតទីនិងកម្លាំងប្រដាប់អាវុធ ជាមធ្យោបាយសម្រាប់ដោះស្រាយការវិវាទ នោះ មុខជានឹងត្រូវបង់តម្លៃដ៏ធ្ងន់ធ្ងរជាមិនខាន ។
ការស្ទង់មតិនេះបានចេញផ្សាយលើវេទិកាជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីនៃបណ្តាញទូរទស្សន៍ CGTN ដែលមានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតសរុបចំនួន៧១៤៧បានចូលរួមការបោះឆ្នោតនិងបញ្ចេញមតិរបស់ខ្លួន ៕

To Top