បទវិភាគ ៖ អនុវត្តជាក់ស្តែង នូវគំនិតឯកភាពរួម នៃកិច្ចប្រជុំកំពូលក្រុង Tianjin ដើម្បីត្រួសត្រាយកាលានុវត្តភាព នៃកិច្ចសហប្តតិបត្តិការកាន់តែច្រើន
“គំនិតឯកភាពរួមនៃកិច្ចប្រជុំ បានបំពេញបន្ថែមខ្លឹមសារជាក់ស្តែង កាន់តែច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិក” “បានបោះជំហានទៅមុខបន្ថែមទៀត តាមមាគ៌ាអភិវឌ្ឍន៍នៃអង្គការ សហប្រតិបត្តិការក្រុងសៀងហៃ ”។ល។ មតិអន្តរជាតិបានវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រជុំលើកទី២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាល (នាយករដ្ឋមន្ត្រី) នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ ដែលប្រារព្ធធ្វើឡើង នៅក្រុងមូស្គូប្រទេសរុស្ស៊ីនៅពេលថ្មីៗកន្លងទៅនេះ ។ លោក Li Qiang នាយករដ្ឋមន្រ្តីចិន បានអំពាវនាវឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃអនុវត្តឱ្យបានសកម្មនូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីបង្កើនកម្លាំងប្រមូលផ្តុំ កម្លាំងប្រតិបត្តិការ និងបង្កើនកម្លាំងកិត្យានុភាពថែមមួយកម្រិតទៀត ដើម្បីធ្វើឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃមានភាពខ្លាំងក្លាបន្ថែមទៀត។ ភាគីនានាដែលចូលរួមកិច្ចប្រជុំបានយល់ឃើញថា គួរពួតដៃគ្នាអនុវត្តឱ្យបានជាក់ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលក្រុង Tianjin អនុវត្តយ៉ាងប្រាកដប្រជានូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីជំរុញឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ដើរតួនាទីកាន់តែសំខាន់ក្នុងកិច្ចការអភិបាលកិច្ចសកល ។ សេចក្តីប្រកាសរួមដែលកិច្ចប្រជុំបានអនុម័តក៏បានគូសបញ្ជាក់ថា ចាំបាច់ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារពាក់ព័ន្ធនានាដែលកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃបានអនុម័ត ។

យោងតាម ការចង្អុលបង្ហាញ “ពីស្មារតីក្រុងសៀងហៃ” ចាប់ពីបានបង្កើតឡើង រយៈពេល២៤ឆ្នាំមក អង្គការសហប្រតិបត្តិការ ក្រុងសៀងហៃមាន“រង្វង់មិត្តភក្តិ”កាន់តែធំឡើងៗ ហើយក៏មាន“កម្លាំងឥទ្ធិពលជាក់ស្តែង”កាន់តែខ្លាំងដែរ បានក្លាយជាអង្គការក្នុងតំបន់ដ៏ធំបំផុត លើទូទាំងពិភពលោក ដែលបានគាំពារផលប្រយោជន៍រួមនៃរដ្ឋសមាជិកផង និងបានជំរុញការអភិវឌ្ឍប្រកបដោយសន្តិភាពរបស់ពិភពលោកផងដែរ ។
ក្នុងកិច្ចប្រជុំលើកនេះ ភាគីចិនបានលើកឡើងសំណើ៣ចំណុច៖ បង្ហាញពីឧត្តមភាពពិសេសនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ផ្តោតលើវិស័យសំខាន់ចំនួន២ គឺការអភិវឌ្ឍនិងសន្តិសុខ និងជំរុញកម្លាំងរស់រវើកដ៏ខ្លាំងក្លានៃការច្នៃប្រឌិតនិងការធ្វើបរិវត្តកម្ម ។លោក Ding Xiaoxing អគ្គលេខាធិការរងនៃគណៈកម្មាធិការសិក្សានៃវិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងអន្តរជាតិសហសម័យចិនបានថ្លែងថា សំណើទាំងនេះបានបង្ហាញថា ក្នុងនាមជាកម្លាំងដ៏សំខាន់ក្នុងការកសាងនិងកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល អង្គការសហប្រតិបត្តិការក្រុងសៀងហៃមានលក្ខខណ្ឌ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដើរតួនាទីកាន់តែសំខាន់លើផ្នត់គំនិត ការអនុវត្តជាក់ស្តែងនិងការធានាខាងយន្តការ ដើម្បីរួមចំណែកកាន់តែធំដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់និងសុភមង្គលរបស់ប្រជាជនផងដែរ ។
ក្នុងនាមជារដ្ឋសមាជិកដ៏សំខាន់មួយ ដែលជាប្រទេសស្ថាបនិកនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ប្រទេសចិនបានធ្វើឱ្យការអភិវឌ្ឍ របស់ខ្លួនឯងផ្សារភ្ជាប់ជាមួយការស្តារនិងអភិវឌ្ឍនៃមហាគ្រួសារអង្គការសហប្រតិបត្តិការក្រុងសៀងហៃជាប់រហូតមក ។ យោងតាមទិន្នន័យបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងចិន និង រដ្ឋសមាជិកដទៃទៀត ប្រទេសសង្កេតការណ៍និងប្រទេសជាដៃគូ សន្ទនាគ្នានៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃមានចំនួនប្រមាណ០,៨៩ទ្រីលានដុល្លារអាមេរិក ដែលប្រហែលត្រូវជា១៤,៤ភាគរយនៃទំហំសរុបនៃការធ្វើពាណិជ្ជកម្មជាមួយបរទេសរបស់ចិន។ គឹតត្រឹមខែកក្កដាឆ្នាំ២០២៥នេះ បរិមាណនៃការវិនិយោគរបស់ភាគីចិនទៅលើរដ្ឋសមាជិកផ្សេងទៀតនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃមានចំនួនលើសពី៨ម៉ឺន៤ពាន់លានដុល្លារអាមេរិក ។
អាចប៉ាន់ប្រមាណថា នៅដំណើរអភិវឌ្ឍន៍ថ្មី ដោយចាត់ទុកការរួមគ្នាអនុវត្តជាក់ស្តែងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលជាឱកាសមួយ អង្គការសហប្រតិបត្តិការក្រុងសៀងហៃដែលកាន់តែប្រកបដោយសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ភាពបើកទូលាយ បរិយាប័ន្នស្ថិរភាពនិងវិបុលភាពនឹងបោះជំហានទៅកាន់អនាគតកាន់តែទូលំទូលាយ ដើម្បីបំពេញបន្ថែមថាមពលវិជ្ជមានដល់សន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក ៕
