Covid-19

USFK នឹងបន្ធូរបន្ថយ ការដាក់ខ្លួនឲ្យ នៅដាច់ដោយឡែក នៅសប្ដាហ៍នេះ ដោយក្រោយមានការថយចុះខ្លាំង លេីករណីឆ្លងជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ កងកម្លាំងសហរដ្ឋអាមេរិក នៅកូរ៉េខាងត្បូង (USFK) បានឲ្យដឹងថាខ្លួននឹងបន្ធូរបន្ថយការរឹតបន្តឹងការ ដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់សប្តាហ៍នេះ សម្រាប់គ្រប់តំបន់ទាំងអស់លើកលែងតែទីក្រុងសេអ៊ូល និងតំបន់ក្បែរនោះដែលអនុញ្ញាតឱ្យ សមាជិកសេវាកម្មបរិភោគអាហារពេលល្ងាច នៅភោជនីយដ្ឋាន និងធ្វើសកម្មភាពនៅក្រៅ មូលដ្ឋានផ្សេងៗទៀត លើកលែងតែការទៅមើលបារ និងក្លឹប។

ការសម្រេចបន្ថយកម្រិត ការពារសុខភាព (HPCON) មួយកម្រិតទៅកម្រិត ទាបបំផុតលំដាប់ទី២ នាពេលបច្ចុប្បន្ននេះកើតឡើង នៅពេលដែលកូរ៉េខាងត្បូង បានឃើញការថយចុះ នៃចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងនោះដែរ USFK បានឲ្យដឹងថា វិធានការនេះនឹងចូល ជាធរមាននៅម៉ោង ៦ ព្រឹកថ្ងៃពុធនេះ។

យោងតាម USFK តាមលក្ខន្តិកៈដែលបានបន្ធូរបន្ថយសមាជិក សេវានឹងត្រូវបានអនុញ្ញាតឱ្យទទួលទានអាហារ នៅភោជនីយដ្ឋាន ហាងក្រៅប្រព័ន្ធ និងសកម្មភាពក្រៅផ្ទះ ដរាបណាពួកគេប្រកាន់ខ្ជាប់នូវគោលការណ៍ ណែនាំប្រឆាំងនឹង មេរោគជាមូលដ្ឋាន៕

ដោយ ឈូក បូរ៉ា

To Top