ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដាក់បទបញ្ជាឲ្យកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនដើម្បីលើកកម្ពស់សហគមន៍គ្មានគ្រឿងញៀន បារីអេឡិចត្រូនិច និងក្មេងទំនើង​​

កំពង់ស្ពឺ​៖ ដោយអនុវត្តតាមបទបញ្ជា​យ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ណុល ដារា​ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស​​ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំង​ការចូលរួម​ពីក្រុមការងារសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​ និងរួមសហការជាមួយគណគ្រប់គ្រងសាលាផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ នៃគ្រឿងញៀន ដើម្បីលើកកម្ពស់សហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច)និងក្មេងទំនើង​​ ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hot​Line1292 របស់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ក្នុង​បរិវេណ​វិទ្យាល័យ​ អី ជិ យី គិ វាលពង់​ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ​​ ដោយមានការចូលពីលោកគ្រូអ្នកគ្រូចំនួន៦០នាក់និងសិស្សានុសិស្សចូលរួម ស្ដាប់ការអប់រំផ្សព្វផ្សាយចំនួន១៣៦៦នាក់ (សិស្សស្រីចំនួន៧១៦នាក់)ផងដែរ។

To Top