ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិងឥណ្ឌា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន រំពឹងបង្កើនជំនួញទ្វេភាគីទៅដល់ ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានដាក់មូលដ្ឋានគ្រឹះសម្រាប់ ការជំរុញភាពជាដៃគូសេដ្ឋកិច្ចរវាងសម្ព័ន្ធមិត្តប្រពៃណី ដោយប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាជាបន្តបន្ទាប់ដោយរំពឹងថា នឹងអាចបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។

បន្ទាប់ពីកិច្ចពិភាក្សាកម្រិតកំពូលកាលពីថ្ងៃសុក្រ រុស្ស៊ី និងឥណ្ឌាបានចុះហត្ថលេខាលើ អនុស្សរណៈជាច្រើនដែលរួមមានផ្នែកហេដ្ឋារចនាសម្ព័ន្ធ ថាមពល ឱសថ និងវិស័យប្រព័ន្ធផ្សព្វផ្សាយ។

លោកPutinបាននិយាយថា៖ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី Modi ឥណ្ឌាកំពុងបន្តគោលនយោបាយអធិបតេយ្យភាពឯករាជ្យហើយវាទទួលបានលទ្ធផល ដ៏អស្ចារ្យនៅក្នុងសេដ្ឋកិច្ច ដោយបន្ថែមថារុស្ស៊ីកំពុងស្វែងរក ទំនាក់ទំនងពហុភាគី ជាមួយឥណ្ឌាក្នុងវិស័យផ្សេងៗទៀត។

លោក Modi ក៏​បាន​និយាយ​ដែរ​ថា លោក​មាន​ទំនុក​ចិត្ត​ថា ​ប្រទេស​ទាំង​នេះ​អាច​សម្រេច​បាន​គោលដៅ​ពាណិជ្ជកម្ម ១០០ ពាន់​លាន​ដុល្លារ​របស់​ពួកគេ​មុន​ឆ្នាំ ២០៣០៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top